តោះ​ស្គាល់​​​​គ្រូ​​​​​​​​ក្រុម​ទាំង​១២​លីគ​​កម្ពុជា​២០១៧​ឲ្យ​​ច្បាស់​​ទាំង​អស់​គ្នា​​

  • 2017-01-20 01:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​បាល់ទាត់​​​លីគ​កំពូល​កម្ពុជា​ឆ្នាំ​​២០១៧​នេះ​មាន​១២​ក្រុម​ដែល​ត្រូវ​ប្រជែង​គ្នា​ចាប់​ពី​​​​ថ្ងៃទី១៨ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ មុន​ការ​ប្រកួត​លីគ​កំពូល​​ចាប់​ផ្ដើម​​​ថ្ងៃ​នេះ Sabay ​សូម​ណែនាំ​​​ប្រិយមិត្ត​ឲ្យ​​ស្គាល់​កម្រិតនៃ​ការ​សិក្សា​ បទ​ពិសោធន៍​​ និង​​ស្រុក​កំណើត​របស់​​គ្រូ​បង្គោល​ទាំង​១២​ក្លឹប​។

២​ ​លោក មាស ចាន់ណា ៖ ​​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ ណាហ្គាវើល ។ លោក​ជា​គ្រូ​​កម្រិត​ A-​license ​​​ ​​ដែល​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ និង​​​បាន​ចាប់​ផ្ដើម​​ធ្វើ​ជា​គ្រូ​បង្វឹក​ធំ​​នា​ឆ្នាំ​២០១៥ ជា​គ្រូ​បង្គោល​ក្លឹប​ណាហ្គាវើល។

​លោក មាស ចាន់ណា

​២ ​លោក ​ទេព ឡុង​រចនា ៖ ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ​​ជា​គ្រូ​​បង្វឹក​កម្រិត​​ A-​license ​​​។ លោក​ចាប់​​ផ្ដើម​បង្វឹក​ក្រុម​ទ័ព​​តាំង​ពី​​ឆ្នាំ​២០០២ ​ដែល​ពេល​នោះ​ដឹក​បាន​មួយ​រដូវ​កាល។ ក្នុង​ឆ្នាំ​ដដែល​នោះ​លោក​ក៏​ជា​គ្រូ​បង្ហាត់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ​១៤​ឆ្នាំ​ផង​ដែរ។ លោក​កើត​នៅ​​ខេត្ត​កំពង់​ឆ្នាំង។ ​​

លោក ​ទេព ឡុង​រចនា

៣​​ John McGlynn ៖ បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ក្រុម​បឹងកេត​អង្គរ​ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​ៗ​នេះ​​​ជា​គ្រូ​​កម្រិត​ A-​license ​​​មាន​សញ្ជាតិ​អូស្ត្រាលី។ ​ធ្លាប់​ដឹក​នាំ​បឹង​កេត​បាន​ម្ដង​រួច​មក​កាល​ពី​កំឡុង​ចុង​ឆ្នាំ​២០១៤។

លោក McGlynn

៤ លោក​ Oleg Starynskyi ៖​ ​​​គ្រូ​បង្ហាត់​កម្រិត​ UEFA B-license ​​​ជា​ជន​ជាតិ​​អ៊ុយក្រែន​មាន​​អាយុ​៣០​ឆ្នាំ​​ចូល​រួម​ជា​មួយ​ភ្នំពេញ​ក្រោន​តាំង​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ក្នុង​នាម​ជា​គ្រូ​​ថ្នាល។ លោក​ធ្លាប់​ចំណាយ​ពេល​វេលា​​៣​ឆ្នាំ​កន្លះ​នៅ​ប្រទេស​ម៉ាឡេស៊ី​​​ ដោយ​​ធ្វើ​​ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​អាយុ​ក្រោម​១៧​ឆ្នាំ​បាន​៦​ខែ។

លោក​ Oleg Starynskyi ​​​

៥​ ​លោក សំ វ៉ាន់​ដេត ៖ គ្រូ​បង្វឹក​ក្លឹប​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​​​បញ្ចប់​កម្រិត​​ B-license។ ​​​លោក​​ដែល​មាន​​ស្រុក​កំណើត​នៅ​​ខេត្ត​តាកែវ​បាន​ចាប់​ផ្ដើម​បង្ហាត់​បាល់​ទាត់​តាំង​ពី​ឆ្នាំ​២០០២ ដោយ​ធ្វើ​ជា​គ្រូ​ជំនួយ​របស់​​​ព្រះ​ខ័ន​រាជ និង​ចាប់​ផ្ដើម​ធ្វើ​ជា​គ្រូ​បង្គោល​​​នា​ឆ្នាំ​​២០១៣ ដោយ​ដឹក​នាំ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នេះ​រហូត​ដល់​សព្វ​ថ្ងៃ។ ​

លោក សំ វ៉ាន់​ដេត

៦ លោក​ ហុក សុជីវ័ន្ត ៖ ​​គ្រូ​បង្ហាត់​​ក្លឹប​ Cambodian Tiger ​​ជា​គ្រូ​​បង្ហាត់​បាល់​ទាត់​កម្រិត​ A-​license។ ​លោក​បាន​​ចាប់​ផ្ដើម​បង្ហាត់​ក្រុម​បាល់ទាត់​ខេត្ត​ស្ទឹង​ត្រែង​​​​នា​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១២។ លោក​ធ្វើ​ជា​គ្រូ​ជំនួយ​​ជម្រើស​ជាតិ​ U-22 ​និង​​គ្រូ​ជំនួយ​ជម្រើស​ជាតិ​កម្ពុជា​។ ​ឆ្នាំ​២០១៥ លោក​​បាន​ដឹក​នាំ​ U-19 ​ជម្រើស​ជាតិ​កម្ពុជា​​បាន​មួយ​ឆ្នាំ​។ ​លោក​មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ។​

​​​​ លោក​ ហុក សុជីវ័ន្ត

៧ ​លោក ស៊ុំ វណ្ណា ៖ ​គ្រូ​បង្វឹក​ក្រុម​វេស្ទើន​ភ្នំពេញ ​មាន​កម្រិត​បង្ហាត់ ​C-license ​​​ ​និង​​​​ធ្លាប់​បាន​បញ្ចប់​បរិញ្ញាបត្រ​នៅ​ប្រទេស​គុយបា​ផ្នែក​បាល់​ទាត់ ។ លោក​មាន​ស្រុក​កំណើត​នៅ​​ទី​រួម​ខេត្ត​កំពង់​ឆ្នាំង។ ផ្នែក​បាល់ទាត់​លោក​​ចូល​រួម​ធ្វើ​ជា​គ្រួ​ជំនួយ​នៅ​​ក្លឹប​បៀលប្រាយ​​ចន្លោះ​​ចុង​ឆ្នាំ​២០១៣ ដល់​​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ និង​ចាប់​ផ្ដើម​ធ្វើ​ជា​គ្រូ​ធំ​ដើម​ឆ្នាំ​២០១៦ កំឡុង​ដឹក​នាំ​ស៊ីម៉ាក់។ ​

​លោក ស៊ុំ វណ្ណា

​​៨ ​លោក ផាន់ ចាន់​ផាត ៖ ​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ​បច្ចុប្បន្ន។ លោក​ជា​គ្រូ​បង្ហាត់​កម្រិត​ ​C-license ​​​ ​ដែល​ចាប់​ផ្ដើម​ធ្វើ​ជា​គ្រូ​ជំនួយ​​​​ក្លឹប​គីរីវង់​​ឆ្នាំ​២០០៩។ ​តាម​គម្រោង​ក្លឹប​មួយ​នេះ​គ្រោង​នាំ​យក​គ្រូ​ថ្មី​សម្រាប់​រដូវ​កាល​២០១៧។ ​នេះ​បើ​តាក​ការ​បញ្ជាក់​របស់​លោក​ ផាន់ ចាន់​ផាត។

លោក ផាន់ ចាន់​ផាត

៩ លោក​ ប្រាក់ វុទ្ធី ៖ គ្រូ​បង្វឹក​ក្លឹប​​​អគ្គិសនី​កម្ពុជា​ជាប់​កម្រិត​ A-​license ​​​ ​និង​​មាន​ស្រុក​កំណើត​​មក​ពី​ខេត្ត​តាកែវ។ ​លោក​មាន​ស្នាដៃ​ជួយ​បឹង​កេត​លើក​ពាន​លីគ​កំពូល​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២។

លោក​ ប្រាក់ វុទ្ធី (ស្ពាយ​កាបូប)​រូប​ថត​៖ អគ្គិសនី

១០ ​លោក ណែម សុភ័ណ្ឌ ៖ ​​​រដូវ​កាល​ថ្មី​នេះ​​ជា​គ្រូ​ស៊ីម៉ាក់។ លោក​​​ជា​គ្រូ​កម្រិត​ B​-license ដែល​​ចាប់​ផ្ដើម​បង្ហាត់​បាល់​ទាត់​នា​កំឡុង​ឆ្នាំ​២០០២ ​​ដែល​​ពេល​នោះ​​ជា​គ្រូ​បង្ហាត់​បាល់​នៅ​វិទ្យាល័យ​​ស៊ីសុវត្ថិ ដល់​ឆ្នាំ​២០០៦ ទើប​លោក​ចូល​ខ្លួន​បង្ហាត់​បាល់ទាត់​អាជីព​​។ ​លោក​មាន​ស្រុក​កំណើត​នៅ​ខេត្ត​​​ភ្នំពេញ​។

ក្រុម​ ស៊ីម់ាក់

​​​​​​​​១១ ​លោក ពាស សុធី ៖ ​ជា​គ្រូ​ជំនួយ​ក្លឹប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​ត្រូវ​​បាន​តែង​តាំង​ជា​គ្រូ​បង្គោល​​បណ្ដោះ​អាសន្ន​​សម្រាប់​រដូវ​កាល​​២០១៧​នេះ​។ លោក​​ជា​គ្រូ​​​កម្រិត​ C-​license ​ដែល​ចាប់​ផ្ដើម​បង្ហាត់​បាល់ទាត់​​ជា​គ្រូ​ជំនួយ​របស់​​ក្លឹប​ប៉ូលិស​​នា​កំឡុង​ឆ្នាំ​២០១០។ លោក​មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ។

ក្រុម ​​ប៉ូលិស

១២ ​លោក សុក វាសនា ៖ ជា​គ្រូ​បង្វឹក​ក្រុម​អាស៊ីអឺរ៉ុប​នា​រដូវ​កាល​២០១៧។ លោក​ជា​គ្រូ​កម្រិត​ C-​license ​ដែល​បាន​ចាប់​​ផ្ដើម​បង្ហាត់​បាល់ទាត់​នា​កំឡុង​ឆ្នាំ​២០១២ កាន់​យុវជន​ U-13 និង​ U-15 ​​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ចូល​ដល់​ឆ្នាំ​២០១៤-​២០១៦​ លោក​មក​កាន់​​យុវជន​ U-19 ព្រះខ័ន​រាជ​ស្វាយរៀង​។ ​លោក វាសនា ​មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ។

លោក សុខ វាសនា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​