បាន​មើល​ MV បទ​"សុំទោស" ដែល​ Nick ច្រៀង​ឲ្យ​ កញ្ចនា​ នៅ?

  • 2017-01-18 09:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចាំ​បទ​ "សុំទោស" ​ដែល​ Nick ច្រៀង​ឲ្យ​កញ្ចនា​ នៅ​កម្មវិធី​ជប់​លៀង​អត់? ដឹង​បទ​នេះ​ច្រៀង​ដោយ​អ្នក​ណា​អត់? ឥឡូវ​បទ​នេះ​ចេញ Official MV ហើយ​! ប្រិយមិត្ត​បាន​មើល​នៅ?

បទ​ "សុំទោស" សំនៀង​ដើម​របស់ ឡុក ដែល​រៀបរាប់​ពី​ភាព​សោក​ស្ដាយ និង​សុំ​ឲ្យ​នារី​ម្នាក់​លើក​លែង​ឲ្យ​ ។ បទ​នេះ​ជា​​ចម្រៀង​​នៅ​ក្នុង​​វីដេអូ​ភាគ​​ (OST) ដ៏​ពេញ​និយម​របស់​យុវវ័យ​គឺ​រឿង "មុន​ស្នេហ៍​ប្រធាន​ថ្នាក់​តូច"​ ឬ​ "High School Love: My Class Monitor" ដែល​ទើប​តែ​ចេញ​ MV ជា​ផ្លូវ​ការ​នា​ពេល​ថ្មីៗ​នេះ។

ចង់​ដឹង​ MV បទ​នេះ​ពិសេស​បែប​ណា តោះ​ទស្សនា​ បទ​ "សុំទោស" របស់ ឡុក​ ដោយ​ចូល​ទៅ​កាន់​ផេក High School Love: My Class Monitor

 

នាំ​មក​ជូន​ដោយ ផនស៍ អាកនេ​ក្លៀរ ហ៊្វូម​លាង​មុខ​កម្ចាត់​មុន​ឃើញ​ប្រសិទ្ធ​ភាព​យ៉ាង​ឆាប់​រហ័ស

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម
អត្ថបទថ្មី