ស្រីៗមានរឿងច្រើនមែន អីចឹងបាន ម៉ារីសា សារភាពថា អត់ចូលចិត្តមុជទឹកទេ...!
- 2017-01-19 03:16:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗមានរឿងច្រើនមែន អីចឹងបាន ម៉ារីសា សារភាពថា អត់ចូលចិត្តមុជទឹកទេ...!
ចន្លោះមិនឃើញ
ក្នុងកិច្ចសម្ភាសន៍មួយដែលនិយាយពីទម្លាប់ក្នុងតុបតែងខ្លួនប្រចាំថ្ងៃ តួឯកស្រីរឿង "ស្រទន់មន្តស្នេហ៍" ធ្លោយប្រាប់មកកាន់ Sabay ថា នាងជាមនុស្សស្រីដែលមិនចូលចិត្តមុជទឹកទេ។
ពេលទទួលបានសំណួរថា "ចូលចិត្តងូតទឹកទេ?" ស្រីស្អាតរូបនេះប្រាប់ដោយមិនលាក់លៀមថា នាងមិនចូលចិត្តទេ ហើយនេះជាមូលហេតុដែលនាងតែងតែគេចវេសមិនមុជទឹកជារឿយៗ។ យ៉ាងណា មិនមានន័យថា នាងមិនជម្រះកាយសោះនោះទេ គ្រាន់តែទម្លាប់របស់នាង អាចតិចជាងអ្នកផ្សេង។
ម៉ារីសាបន្តថា ជាធម្មតា ក្នុងមួយថ្ងៃនាងមុជទឹកតែ២ដងប៉ុណ្ណោះ គឺព្រឹកម្ដង និងយប់ម្ដង ហើយបើអាកាសធាតុក្ដៅស្អុះស្អាប់ខ្លាំង ទើបនាងមុជម្ដងទៀត។
នាងប្រាប់ពីមូលហេតុបន្តទៀតថា បានជានាង មិនសូវចង់មុជទឹក ព្រោះឲ្យតែមុជម្ដងៗ គឺស្ត្រីដូចជានាង មានរឿងជាច្រើនត្រូវធ្វើ ដូចផ្លាស់ខោអាវ ដុសខ្លួន លាបឡេ លាបក្រែមបន្ទន់ស្បែក និងមានជាច្រើនទៀតដែលស្មុគស្មាញមែនទែន និងចំណាយពេលយូរទម្រាំតែរួចរាល់ម្ដងៗ។
អញ្ចឹងហើយបានជានាងមិនចូលចិត្តងូត ។ នាងនិយាយទាំងគ្រវីក្បាលថា "ស្រីៗស្មុគស្មាញណាស់"។
ស្រីៗគ្នាយើងមានអ្នកណាដូចម៉ារីសាអត់? តោះៗ ទស្សនាវីដេអូនាងសារភាពទាំងអស់គ្នា!!!