ក្លឹបស្នូកឃ័រ មូន ម៉ារ៉ា សម្ពោធហើយ ម្ចាស់ព្រលយចង់ធ្វើប្រធានសហព័ន្ធ
- 2017-01-19 04:33:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបស្នូកឃ័រ មូន ម៉ារ៉ា សម្ពោធហើយ ម្ចាស់ព្រលយចង់ធ្វើប្រធានសហព័ន្ធ
ចន្លោះមិនឃើញ
ក្លឹបស្នូកឃ័រ របស់ម្ចាស់បទ"កាដូគ្មានន័យ" លោក មូន ម៉ារ៉ា ដែលបានបោះទុនវិនិយោគតម្លៃជិត២០ម៉ឺនដុល្លារនោះ បានបើកសម្ពោធហើយកាលពីល្ងាចម្សិលមិញ តារារូបនេះព្រលយចង់ឈរឈ្មោះធ្វើប្រធានសហព័ន្ធកីឡាស្នូកឃ័រ ប្រសិនបើគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាយល់ព្រម។
ការព្រលយចង់កាន់តំណែងខាងលើ ក៏ព្រោះតែសហព័ន្ធកីឡាស្នូកឃ័រកម្ពុជា ដែលធ្លាប់មានកន្លងមក បានបាត់ឈ្មោះ ស្របពេលដែលលោកមានក្លឹបស្នូកឃ័រលំដាប់អន្តរជាតិ ហើយកំពុងតែប្រមូល កីឡាស្នូកឃ័រល្បីៗ មកចូលរួមជាមួយក្លឹបរបស់ខ្លួន។
ម្ចាស់បទ "បងជាបន្លាក្នុងទ្រូងអូន" បានបន្តថា លោកគ្រោងនឹងលើកយកទៅពិភាក្សាជាមួយ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឆាប់ៗខាងមុខនេះ ដើម្បីរៀបចំឲ្យមានសហព័ន្ធកីឡាស្នូកឃ័រឡើងវិញ។
ជាមួយគ្នានោះ លោកចង់ជួយដល់សហព័ន្ធកីឡាស្នូកឃ័រ ដោយផ្ដល់ជាទីកន្លែងប្រកួត ឬកន្លែងហាត់ ដោយមិនគិតប្រាក់ទៀត ប្រសិនបើសហព័ន្ធត្រូវការ។ "យើងអាចជួយផ្ដល់ទីតាំងឲ្យគាត់ហាត់ ឬប្រកួតបាន ជាពិសេសពួកគាត់ អាចមកហាត់លេងនៅម៉ោងព្រឹកៗដែលជាមិនមែនជាម៉ោងរកស៊ី យើងនឹងបន្តជួយថែមទៀតទៅ តាមអ្វីដែលអាចធ្វើទៅបាន”លោក មូន ម៉ារ៉ា លើកឡើង។
ម្ចាស់បទ "ឡើងសេឡេសង់ៗ" រូបនេះ បន្ថែមថា ចំពោះការរៀបចំឲ្យមានសហព័ន្ធកីឡាស្នូកឃ័រឡើងវិញនេះ ប្រសិនបើមិនមាន អ្នកហានឈរឈ្មោះទេ រូបលោកស្ម័គ្រចិត្ត ត្បិតអីលោកយល់ច្បាស់រឿងកីឡាមួយនេះ គួបផ្សំខ្លួនមានទាំងក្លឹបផ្ទាល់ខ្លួនថែមទៀត គឺងាយស្រួលខ្លាំង។
ក្លឹបស្នូកឃ័រ"ឆេមពានស្នូកឃ័រ" របស់ម្ចាស់បទ"អូនទៅភ្នំពេញរូបនេះមានទីតាំងនៅក្នុងសង្កាត់ មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ ក្លឹបមួយនេះមានតាប១៦ និង បន្ទប់VIP4៕