អីយ៉ា! លី លាន​ជាក្មេង​ជាង​មុន​ ក្រោយ​គេ​​រិះគន់​ថា ​ចាស់​ដូច​​អាយុ​៧០​ឆ្នាំ

  • 2017-01-19 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ក្បាច់​គុន​ចិន​ Jet Li វ័យ​៥៣​ឆ្នាំ​​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល បន្ទាប់​ពី​បង្ហាញ​ខ្លួន​ក្នុង​រូបរាង​នឿយហត់​​ និង​​សក់​ស្កូវ បន្ទាប់​ពី​រូបភាព​ចុងក្រោយ​ដែល​ថត​កាល​ពី​ពាក់​កណ្ដាល​ខែ ធ្នូ ឆ្នាំ​ មុន ត្រូវ​គេ​ប្រៀបធៀប​ដូច​មនុស្ស​អាយុ​៧០​ឆ្នាំ​។

រូប​ចូលរួម​ខួប​កំណើត​ថ្មី​ៗ

យ៉ាងណាមិញ ថ្មី​ៗ​នេះ​​ពេល​ដែល​បង្ហាញ​ខ្លួន​ក្នុង​ពិធី​ខួបកំណើត​មួយ Jet Li បាន​បង្ហាញ​​រូប​រាង​ក្មេង​ជាង​មុន​​​ច្រើន។ [តារា​ដែល​គេ​ល្បី​ថា​ស្លាប់​](http://news.sabay.com.kh/article/638907)កាល​ពី​ឆ្នាំ​មុន​រូប​នេះ បាន​លាប​សក់​ខ្មៅ ទឹក​មុខ​ស្រស់ស្រាយ និង​សប្បាយ​ពេញ​មួយ​ល្ងាច​ក្នុង​ពិធី​នោះ។ តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន​ហុងកុង ពិធី​ខួប​កំណើត​នោះ​ ក៏​មាន​ការ​ចូល​រួម​ពី​តារា​ល្បី Andy Lau, Rosamund Kwan និងSean Lau ផង​ដែរ។​

យោង​តាម​ក្រុម​គ្រួសារ Li មិន​ចាប់​អារម្មណ៍​ថត​រឿង​ទៀត​ទេ ហើយ​ក៏​មិន​ខ្វល់​អំពី​ពាក្យ​ចចាមអារ៉ាម​លើ​អ៊ីនធឺណិត ដែល​និយាយ​​អំពី​បញ្ហា​សុខភាព​របស់​លោក​ឡើយ។ យ៉ាងណា Li ធ្លាប់​សុំ​ដក​ខ្លួន​​ចេញ​ពី​រឿង "xXx: The Return of Xander Cage” ដែល​មាន​ការ​ចូល​រួម​របស់ Vin Diesel ក៏​ដោយ​សារ​ មិន​ធានា​ពី​​ស្ថានភាព​សុខភាព​នេះ​ដែរ៕ ​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម