Cellcard៖ $1 ដូរបាន $100 ថែម 30 នាទីរាល់ថ្ងៃ ប្រើដល់ 14 ថ្ងៃ ឯអ៊ីនធឺណិត Super 4G លឿនកប់ពពក
- 2017-01-21 06:24:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cellcard៖ $1 ដូរបាន $100 ថែម 30 នាទីរាល់ថ្ងៃ ប្រើដល់ 14 ថ្ងៃ ឯអ៊ីនធឺណិត Super 4G លឿនកប់ពពក
ចន្លោះមិនឃើញ
ក្រុមហ៊ុន Cellcard បានប្រកាសគម្រោងថ្មីជាផ្លូវការ «ដូរលុយអស្ចារ្យ» កាលពីម្សិលមិញនេះ ដោយទឹកលុយ ១ ដុល្លារ ដូរបាន ១០០ ដុល្លារ សម្រាប់ខលចេញ ផ្ញើសារ និងលេងអ៊ីនធឺណិតស្រេចចិត្ត ហើយថែម ៣០ នាទីរៀងរាល់ថ្ងៃ ជាមួយសុពលភាពប្រើបានរហូតដល់ ១៤ ថ្ងៃឯណោះ។
ក្រុមហ៊ុនប្រតិបត្តិករទូរសព្ទដៃដ៏ធំមួយនេះ ក៏នាំបច្ចេកវិទ្យាថ្មី Super 4G (4G LTE) ដែលជាប្រព័ន្ធសេវាអ៊ីនធឺណិតធំជាងគេ និងលឿនជាងគេបំផុតនៅកម្ពុជា ព្រមទាំងគ្របដណ្ដប់លើផ្ទៃប្រទេសច្រើនជាងមុនដែរ។ នេះបើតាមការអះអាងផ្ទាល់របស់លោក Ian Watson នាយកប្រតិបត្តិ Cellcard។
ការប្រកាសគម្រោងយុទ្ធសាស្ត្រទីផ្សារថ្មីដែលមិនធ្លាប់មាននៅកម្ពុជាមួយនេះ ធ្វើឡើង ស្របពេលដែល Cellcard ធ្វើពិធីគម្រប់ខួប ២០ ឆ្នាំរបស់ខ្លួន កាលពីថ្ងៃសុក្រ ម្សិលមិញ នៅកោះពេជ្រ ដោយថ្នាក់ដឹកនាំក្រុមហ៊ុន ដៃគូសហការ និងដៃគូចែកចាយចូលរួមស្ទើរពាន់នាក់។
លោក Ian Watson នាយកប្រតិបត្តិ Cellcard និយាយថា៖ "យើងបានចំណាយពេល ១ ឆ្នាំ ដើម្បីដំឡើងបណ្ដាញសេវាឲ្យកាន់តែធំទូលាយ និងមានល្បឿនបំផុត ដោយដំឡើងអង់តែនជាង ២៧៥០ បង្គោលនៅទូទាំងប្រទេស និងចំណាយទឹកប្រាក់ប្រមាណជា ២០០ លានដុល្លារ។ ដូរលុយអស្ចារ្យ ជាមួយបច្ចេកវិទ្យា Super 4G ថ្មីរបស់ Cellcard នឹងអាចឲ្យអតិថិជនភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ដោយទទួលបានបទពិសោធន៍សេវាទូរសព្ទ និងអ៊ីនធឺណិតល្អផ្ដាច់គេ"។
CEO ជនជាតិបរទេសរូបនេះ បន្តថា នៅខែមេសា ខាងមុខនេះ អតិថិជន Cellcard នឹងទទួលបានអ៊ីនធឺណិតល្បឿនលឿនបំផុត ហើយត្រឹមត្រីមាសទី២ Cellcard នឹងពង្រីកសេវា 4G គ្រប់ខេត្តក្រុង ទូទាំងប្រទេស។
Cellcard បានសហការជាមួយក្រុមហ៊ុន Nokia ដើម្បីសេវាអ៊ីនធឺណិត Super 4G ចំនួន ១៥០០ កន្លែងបន្ថែមទៀត ដើម្បីពង្រីកសេវាគ្របដណ្ដប់បណ្ដាខេត្ត ក្រុងសំខាន់ៗនៅទូទាំងប្រទេស។
លោក Herrald Preiss ប្រធាន Nokia ប្រចាំតំបន់អាស៊ីខាងជើង បានឲ្យដឹងថា៖ "នេះជាការដំឡើងបណ្ដាញ 4G LTE ដំបូងបំផុតរបស់ Nokia នៅកម្ពុជា ដែលធ្វើឲ្យសេវាអ៊ីនធឺណិតរបស់ Cellcard កាន់តែធំទូលាយ និងខ្លាំងជាងមុន។ គម្រោងនេះ ផ្ដល់សេវាអ៊ីនធឺណិតប្រសើរជាងមុន តាមរយៈការពង្រីកបណ្ដាញអ៊ីនធឺណិតទៅគ្រប់ទីកន្លែង រួមទាំងតំបន់ដាច់ស្រយាល"។
ដើម្បីភ្ជាប់គម្រោង «ដូរលុយអស្ចារ្យ» អ្នកគ្រាន់តែវាយ #168#100# រួចចុចបញ្ជូន ជាការស្រេច! ចាំអីទៀត ១ ដុល្លារ ដូរបាន ១០០ ដុល្លារ ហើយអ៊ីនធឺណិតលឿនកប់ Super 4G ទៀត!