ទំ​នាក់​ទំនង ​នាយ ព្រែក និង​គូ​ដណ្តឹង ប្រឈម​ភាព​ប្រែ​ប្រួល​ខ្លាំង

  • 2017-01-24 04:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​ ព្រែក បាន​លើក​ឡើង​ថា​ ​ទំនាក់​ទំនង​លោក​ពេល​នេះ​ជា​មួយ​គូ​ដណ្តឹង​ខុស​ប្លែកខ្លាំង​​ ជាងកាល​នៅ​ជា​សង្សារ ​ព្រោះ​តែ​ម្នាក់​ៗ​មាន​ការ​ងារ​ត្រូវ​បំពេញ​រៀង​ៗ​ខ្លួន​។

កំលោះ​សង្ហារ​កូន​តារា​កំប្លែង​ជើង​ចាស់​អ្នក​ស្រី​ នួន សារី ហៅ​ យាយ យ៉យ​ បន្ត​ថា​ កាល​ពួក​គេ​នៅ​ជា​សង្សារ​ នឹង​គ្នា​មួយ​អា​ទិត្យ​ជួប​គ្នា៤​ ទៅ​ ៥​​ដង​ តែ​ពេល​ប្តូរ​ពី​សង្សារ​មកជា​គូ​ដណ្តឹង​វិញ​មួយ​អា​ទិត្យ​បាន​ជួប​គ្នាតែ​ម្តង​ពេល​ខ្លះ​អត់​បាន​ជួប​ក៏​មាន​ ព្រោះ​លោក​ និង​គូ​ដណ្តឹង​ប្រឹង​ប្រែង​រក​លុយ​រៀង​ៗ​ខ្លួន​​ទើប​គ្មាន​ពេល​វេលា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

“ទំ​នាក់​ទំនង​ខ្ញុំ​ជា​មួយ​គូ​ដណ្តឹង​ឥឡូវ​ដូច​មិន​សូវ​ជិត​ស្និទ្ធ​ប៉ុ​ន្មាន​ទេ កាល​នៅ​ជា​សង្សារ​ជិត​ស្និត​គ្នា​ខ្លាំង​ តែ​ឥឡូវ​រាង​រយាល​បន្តិច​​បង​ តែ​ពួក​យើង​នៅ​តែ​ស្រឡាញ់​គ្នា​ខ្លាំង​ដដែល​មិន​បាន​ផ្លាស់​ប្តូ​នោះ​ទេ​"។ នាយ​ ព្រែក ថ្លែង​។

លោក​បន្ថែម​ថា​ ទោះ​បី​ជា​ពេល​នេះ​លោក​ និង​ គូ​ដណ្តឹង​មិន​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ជួប​គ្នា​ពិត​មែន​ តែ​​ទូរស័ព្ទ​​ទាក់​ទង​រក​គ្នា​ជា​និច្ច៕

អត្ថបទ៖ ឆុង ស៊ីណាន