Nokia ជួយ​ឲ្យ​ប្រព័ន្ធ​បច្ចេកវិទ្យា 3G & 4G របស់ Cellcard កាន់​តែ​ទំនើប​នៅ​កម្ពុជា

  • 2017-01-24 05:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ការ​បំពាក់​បច្ចេកវិទ្យា​របស់ Nokia និង​បច្ចេកវិទ្យា Single RAN នឹង​ធ្វើ​ឲ្យ​សេវា​គ្រប​ដណ្ដប់​កាន់​តែ​ទូលាយ ហើយ​អ៊ីនធឺណិត​កាន់​តែ​លឿន
  • ការ​បំពាក់​កម្មវិធី Nokia SurePay® នឹង​ជួយ​ឲ្យ Cellcard បង្កើត​ផលិតផល និង​សេវាកម្ម​កាន់​តែ​មាន​តម្លៃ​សមរម្យ​សម្រាប់​អតិថិជន

Nokia នឹង​ជួយ​ពង្រីក​ប្រព័ន្ធ​បច្ចេកវិទ្យា 3G & 4G របស់ Cellcard ឲ្យ​កាន់​តែ​ទំនើប​នៅ​កម្ពុជា ដើម្បី​បំពេញ​តម្រូវ​ការ​អ៊ីនធឺណិត។ គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ Cellcard បង្កើត​ផលិត​ផល និង​សេវាកម្ម​ថ្មីៗ​ទាក់ទង​នឹង​អ៊ីនធឺណិត​បាន​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន ហើយ​ជួយ​បង្កើន​បទពិសោធន៍​ល្អៗ​ដល់​អតិថិជន​ពេញ​ផ្ទៃ​ប្រទេស។

Cellcard ដំណើរ​ការ​សេវា 4G LTE ដំបូង​នៅ​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៥ និង​បន្ត​ពង្រីក​តំបន់​សេវា​ទៅ​កាន់​បណ្តា​តំបន់​ផ្សេងៗ​ទៀត។ គម្រោង​ពង្រីក​តំបន់​សេវា​បច្ចុប្បន្ន​នេះ មាន​ការ​ចូលរួម​ពី Nokia ចំនួន ១៥០០ កន្លែង ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​សេវា​អ៊ីនធឺណិត​របស់ Cellcard ទៅ​ដល់​ខេត្ត​ផ្សេងៗ និង​ទី​ជន​បទ​ជាច្រើន​កន្លែង។

បច្ចេកវិទ្យា Global Service និង Single RAN របស់ Nokia នឹង​អនុញ្ញាត​ឲ្យ Cellcard ដំណើរ​ការ​បណ្តាញ​សេវា 2G/3G/4G ក្នុង​ពេល​ដំណាល​គ្នា​លើ​ទីតាំង​តែ​មួយ។ Cellcard នឹង​បំពាក់​បច្ចេកវិទ្យា IP Edge Routers ជា​ផលិត​ផល 7750 Service Router (SR) របស់ Nokia ដែល​ជួយ​ឲ្យ Cellcard ត្រៀម​ខ្លួន​បាន​រួច​ជា​ស្រេច ដើម្បី​ទទួល​យក​បច្ចេកវិទ្យា​ថ្មីៗ ដូចជា 5G និង Internet of Things (IOT)។

ដើម្បី​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​របស់​ខ្លួន​កាន់​តែ​ទំនើប Cellcard នឹង​បំពាក់ Nokia 9500 Microwave Packet Radio ជំនួស​ឲ្យ Microwave Transport Network របស់​ខ្លួន សម្រាប់​បញ្ជូន​ទិន្នន័យ​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា។

ការ​សហការ​រវាង Cellcard និង Nokia ក៏​រួម​មាន​ការ​ផ្លាស់​ប្ដូរ Billing System ប្រព័ន្ធ​គណនា​ទឹក​ប្រាក់​ចាស់​របស់ Cellcard ទៅ​បច្ចេកវិទ្យា​ថ្មី​របស់ Nokia ឈ្មោះ​ថា SurePay ដែល​ជា​មធ្យោបាយ​ថ្មី​អាច​ឲ្យ Cellcard គណនា​ទឹក​ប្រាក់​បាន​ភ្លាមៗ និង​បត់បែន​ទៅ​តាម​ការ​ធ្វើ​ចំណែក​ទីផ្សារ។ វា​ក៏​ជួយ​ឲ្យ Cellcard ងាយ​ស្រួល​បង្កើត​ផលិតផល សេវាកម្ម និង​កម្មវិធី​ប្រូម៉ូសិន សម្រាប់​អតិថិជន។

លោក Ian Watson នាយក​ប្រតិបត្តិ Cellcard ថ្លែង​ថា៖ "យើង​មាន​មោទនភាព​ក្នុង​ការ​សហការ​ជាមួយ Nokia លើ​គំនិត​ផ្តួចផ្តើម​របស់​យើង ដើម្បី​ផ្ដល់​ជូន​សេវា 4G ធំ​ទូលាយ​បំផុត​ដល់​អតិថិជន​យើង។ ការ​ពង្រីក​បណ្តាញ​អ៊ីនធឺណិត​ចល័ត​របស់​យើង ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​អ៊ីនធឺណិត"។

លោក Ian Watson នាយក​ប្រតិបត្តិ Cellcard

លោក Harald Preiss ប្រធាន Nokia ប្រចាំ​តំបន់​អាស៊ី​ខាង​ជើង និយាយ​ថា៖ "យើង​រីករាយ​ជួយ Cellcard ពង្រីក និង​ធ្វើ​ទំនើបកម្ម​បណ្ដាញ​អ៊ីនធឺណិត​ចល័ត​របស់ Cellard។ បន្ទាប់ពី​បញ្ចប់​គម្រោង​នេះ Cellcard នឹង​អាច​ផ្ដល់​សេវា​អ៊ីនធឺណិត​លឿន​បំផុត​ទៅ​កាន់​អតិថិជន​ទាំង​នៅ​ទីក្រុង និង​តំបន់​ជន​បទ។ ការ​ពង្រឹង​បទពិសោធន៍​របស់​អតិថិជន​ឲ្យ​កាន់​តែ​ប្រសើរ មិន​ត្រឹម​តែ​ជួយ​ឲ្យ Cellcard រក្សា​អតិថិជន​ចាស់​បាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទាក់​ទាញ​អតិថិជន​ថ្មីៗ​ជា​ច្រើន។ ដំណោះ​ស្រាយ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​របស់ Nokia នឹង​ជួយ​ឲ្យ​ចក្ខុ​វិស័យ​របស់ Cellcard ក្នុង​ការ​ផ្តល់​សេវា​អ៊ីនធឺណិត​ចល័ត​ល្អ​បំផុត ឲ្យ​ក្លាយ​ជា​ការ​ពិត"។

លោក Harald Preiss ប្រធាន Nokia ប្រចាំ​តំបន់​អាស៊ី​ខាង​ជើង

ដំណោះស្រាយ Nokia ដែល​ផ្ដល់​សម្រាប់​បណ្ដាញ​អ៊ីនធឺណិត មាន៖

  • Nokia SurePay អនុញ្ញាត​ឲ្យ​មាន​ការ​គណនា​ទឹក​ប្រាក់​បាន​ភ្លាមៗ និង​បត់បែន​តម្រូវ​តាម​បទ​ពិសោធន៍​អ្នក​ប្រើប្រាស់
  • ដំណោះស្រាយ​កម្រិត​ខ្ពស់​នៃ Nokia's Single RAN ផ្អែក​លើ​ប្រសិទ្ធភាព​ថាមពល​ផ្ទុក​ទិន្នន័យ​បាន​ច្រើន Flexi Multiradio 10 Base Station
  • Cellcard នឹង​ប្រើ​ប្រាស់​ផលិតផល 7750 Service Router (SR) portfolio ពី Nokia ដែល​ធ្វើ​ឲ្យ​បណ្ដាញ​បំពេញ​មុខងារ​បាន​ខ្ពស់ និង​អាច​បញ្ជូន​ទិន្នន័យ​ច្រើន​ក្នុង​យុគសម័យ​បច្ចេកវិទ្យា Cloud និង Internet of Things (IoT)
  • Nokia 9500 Microwave Packet Radio សម្រាប់​ទំនើបកម្ម​បណ្តាញ​បញ្ជូន​ទិន្នន័យ Microwave ដែល​ផ្តល់​ទិន្នផល​ខ្ពស់ និង​គាំទ្រ​ដល់​ការ​វិវត្ត​ទៅ​កាន់​បច្ចេកវិទ្យា 5G
  • សេវាកម្ម​របស់ Nokia រួម​មាន ការ​ធ្វើ​ផែនការ​បណ្ដាញ ការ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ និង​ការ​រួម​បញ្ចូល​ប្រព័ន្ធ​ផ្សេងៗ និង​ការ​ដំឡើង​សេវាកម្ម៕

ដោយ៖ សុផាត