«កំពូល​អ្នក​ប្រដាល់​ស្រាបៀរ​លីអូ» រដូវ​កាល​ទី​៥ ខុស​ឆ្នាំ​មុនៗ ដណ្ដើម​ខ្សែ​ក្រវាត់​អន្តរជាតិ​កម្ពុជា-ថៃ

  • 2017-01-25 07:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ ទី​២២ សប្ដាហ៍​មុន ស្រាបៀរ​លីអូ បាន​ប្រកាស​ឧបត្ថម្ភ​កម្មវិធី «កំពូល​អ្នក​ប្រដាល់ ស្រាបៀរ​លីអូ» រដូវ​កាល​ទី​៥ នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោ លោក ព្រាប សុវណ្ណ តំណាង​ស្រាបៀរ​លីអូ ថ្លែង​ថា៖ "កម្មវិធី «កំពូល​អ្នក​ប្រដាល់​ស្រាបៀរ​លីអូ» រដូវ​កាល​ទី​៥ នេះ​មិន​មែន​ជា​ការ​ប្រដាល់​លក្ខណៈ​ថ្នាក់​ជាតិ​ដូច​រដូវ​កាល​មុនៗ​ទេ តែ​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​អន្តរជាតិ។

លោក​ណែនាំ​ជើង​ខ្លាំង​ប្រដាល់​កម្ពុជា ៤ រូប៖ ឌុន រដ្ឋា, ឯម វុត្ថា, នន ជំនិត និង រ៉ែន សុវត្ថិ និង​កំពូល​អ្នក​ប្រដាល់​មក​ពី​ថៃ ២ រូប​ទៀត៖ ឡាយ ផាយាក់ និង ហា ឈៀងសៀន ដែល​នឹង​ឡើង​មក​អង្រួន​សង្វៀន​ក្នុង​រដូវ​កាល​ថ្មី​នេះ។

តំណាង​ស្រាបៀរ​លីអូ​រូប​នេះ​បន្ត​ថា៖ «យើង​ជឿជាក់​ថា កីឡាករ​កម្ពុជា​ទាំង​អស់​សុទ្ធ​តែ​ខ្លាំង មាន​ការ​តស៊ូ និង​ពូកែ​ទាំង​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ។ នេះ​ជា​មោទនភាព​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ដើម្បី​ចូលរួម​ទស្សនាការ​ប្រកួត​របស់​កំពូល​កីឡាករ​កម្ពុជា និង​កីឡាករ​អន្តរជាតិ​ល្បីៗ និង​ខ្លាំង​ៗ​ជា​ច្រើន​រូប។ ស្រាបៀរ​លីអូ នឹង​នៅ​ទី​នេះ​ដើម្បី​លើក​ទឹក​ចិត្ត និង​អបអរ​រាល់​ជ័យជម្នះ​របស់​កីឡាករ​កម្ពុជា​ទាំង​អស់"។

អ្នក​អាច​ចូលរួម​ទស្សនា​ការ​ប្រកួត "កំពូល​អ្នក​ប្រដាល់​ស្រាបៀរ​លីអូ" ចាប់​ពី​ថ្ងៃ​ទី​២២ មករា ២០១៧ ត​ទៅ ខណៈ​ការ​ប្រកួត ធ្វើ​ឡើង​រៀង​រាល់​ថ្ងៃ​អាទិត្យ ចាប់​ពី​ម៉ោង ៤ រសៀល ដល់​ម៉ោង ៦ ល្ងាច នៅ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បឹង​ស្នោ និង​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរស្សន៍​បាយ័ន៕

ដោយ៖ សុផាត

អត្ថបទថ្មី