កុំ​ចេះ​តែ​ហ៊ាន Google​ ​លុប​ ​Ads​ ​បោក​ប្រាស់​បាន​ ​១,៧​ ​ពាន់​លាន​ប្រភេទ

  • 2017-01-26 07:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​មួយ​ចេញ​ដោយ​ ​Google​​​ បង្ហាញ​ថា​ ​Ads​ ​(ផ្ទាំង​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត)​ ​ដែល​មាន​ផល​អវិជ្ជមាន​លើ​បណ្ដាញ​អ៊ីនធឺណិត​ប្រមាណ​ ​១,៧​ ​ពាន់​លាន​ប្រភេទ​ ​ត្រូវ​ពួក​គេ​លុប​ចោល។

ក្នុង​នោះ​ ​Ads​ ​ប្រមាណ​ ១១២​ ​លាន​ ​ជា​ប្រភេទ​បោកប្រាស់​ឲ្យ​អ្នក​ប្រើ​ចុច​ដើម្បី​ទទួល​បាន​ចំនួន​មើល​លើ​គេហទំព័រ​នានា

  • ច្រើន​ជាង​ ​៨០​ ​លាន​ ​ជា​ ​Ads​ ​ដែល​គ្មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់។
  • ៦៨​ ​លាន​ ​ជា​ប្រភេទ​ ​Ads​ ​ផ្សព្វផ្សាយ​ផលិត​ផល​សុខភាព​ខុស​ច្បាប់។
  • ១៧​ ​លាន​ ​ជា​​ប្រភេទ​ ​Ads​ ​អូស​ទាញ​ឲ្យ​លេង​ល្បែង​ស៊ីសង។
  • ៧​ ​លាន​ ​ជា​​ប្រភេទ ​Ads​ ​ហ្គេម​ដែល​មាន​បង្កប់​មេរោគ។
  • ៥​ ​លាន​ ​ជា​​ប្រភេទ ​Ads​ ​(ផ្ទាំង​ពាណិជ្ជកម្ម)​ ​ផ្ដល់​កម្ចី​ប្រចាំ​ថ្ងៃ។
  • ៩០​ ​ម៉ឺន​ ជា​ ​Ads​ ​ប្រភេទ​ ​Malware។
  • ២៣ ០០០​ ​ជា​ប្រភេទ​ ​Ads​ ​ចុច​ដោយ​ស្វ័យប្រវត្តិ​តាម​ស្មាតហ្វូន។

ប្រភព៖ Androidcentral   ប្រែ​សម្រួល៖ រដ្ឋ