ចំពោះ​ពាក្យ​ថា "ព្រាប សុវត្ថិ មុខ​ស្រែ​ៗ" ធ្វើ​ឲ្យ​អ្នក​បញ្ចូល​សំឡេង​ម្នាក់​នៅ​មិន​សុខ

  • 2017-01-26 09:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នួន វណ្ណី ដែល​គេ​ស្គាល់​ថា​ជា​អ្នក​បញ្ចូល​សំឡេង​កុន មាន​សំឡេង​ក្រអួន​ផ្អែម​នោះ នៅ​មិន​សុខ​បាន​ចេញ​មុខ​មក​ប្រតិកម្ម​ជួស ក្រោយ​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ទទួល​ពាក្យ​ថា មុខ​លោក​ស្រែ​ៗ។

គណៈកម្មការ​ក្នុង​កម្មវិធី "ពេញ​ចិត្ត​អត់" របស់​ទូរទស្សន៍ MyTV បាន​បញ្ចេញ​សារ​ប្រតិកម្ម​ជួស​តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្សមាស​ដូច​ខាង​ក្រោម៖

ប្រតិកម្ម​របស់​លោក នួន វណ្ណី បន្ទាប់​លោក ព្រាប សុវត្ថិ ត្រូវ​អាចារ្យ​អេ ប្រធាន​វិទ្យុ​អេប៊ីស៊ី ថា​ឲ្យ​ម្សិលមិញ​នេះ​ថា ម្ចាស់​បទ "អូន​ជា​បេះដូង​បង" មាន​ទម្រង់​មុខ​ស្រែ​ៗ។ បញ្ហា​នេះ សាមី​ខ្លួន​លោក ព្រាប សុវត្ថិ ​បាន​ឆ្លើយ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ភាសា​ខ្មែរ​ព្រឹក​នេះ​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល។ ប៉ុន្តែ​លោក​មិន​បាន​អធិប្បាយ​អ្វី​ច្រើន​ឡើយ លើ​ករណី​ដែល​កើត​ឡើង​ម្សិលមិញ​នេះ៕

អត្ថបទ៖ ទារិកា