មូលហេតុបណ្ដាលឲ្យមានភាពតានតឹងផ្លូវចិត្ត និងដំណោះស្រាយ
- 2017-01-30 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុបណ្ដាលឲ្យមានភាពតានតឹងផ្លូវចិត្ត និងដំណោះស្រាយ
ចន្លោះមិនឃើញ
ការតានតឹងផ្លូវចិត្ត គឺជាប្រតិកម្មនៃអារម្មណ៍ដែលកើតឡើង នៅពេលបុគ្គលប្រឈមនឹងបញ្ហា ឬស្ថានភាពមានលក្ខណៈគំរាមកំហែង ដែលហួសពីសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយ។
តាមការណែនាំ របស់អង្គការចិត្តសង្គម អន្តរវប្បធម៌ នៃកម្មវិធីសុខភាពផ្លូវចិត្ត បានបង្ហាញពីមូលហេតុ នៃការតានតឹងផ្លូវចិត្ត ក៏ដូចជាការវិធីដោះស្រាយដូចខាងក្រោម៖
មូលហេតុនៃការតានតឹងផ្លូវចិត្ត
មូលហេតុខាងក្រៅ៖ គឺបណ្ដាលមកពីបញ្ហាទាក់ទងនឹងគ្រួសារ ការទំនាក់ទំនង ការងារ សង្គម បរិយាកាស ជំងឺផ្លូវកាយជាដើម។
មូលហេតុខាងក្នុង៖ គឺបណ្ដាលមកពីការគិតរបស់បុគ្គល និងមានអារម្មណ៍ដូចជា រិះគន់ខ្លួនឯង ភាពមិនច្បាស់លាស់ ឬព្រួយបារម្ភ មានគំនិតអវិជ្ជមាន សុក្រឹតនិយម ការឲ្យតម្លៃខ្លួនទាប...។
សម្រាប់ជាដំណោះស្រាយ នូវភាពតានតឹងផ្លូវចិត្ត អង្គការ កម្មវិធីសុខភាពផ្លូវចិត្ត បានណែនាំដូចខាងក្រោម៖
-បរិភោគអាហារមានគុណភាពឲ្យបានទៀងទាត់
-ធ្វើអ្វីដែលជួយឲ្យបានសម្រាក៖ អាន មើលទូរទស្សន៍ ស្ដាប់តន្ត្រី ដាំផ្កា ឬបន្លែ ស្ទូចត្រី...
-ហាត់ប្រាណ លេងកីឡា...
-ជជែកជាមួយមនុស្សដែលទុកចិត្ត
-ធ្វើសកម្មភាពមានលក្ខណៈច្នៃប្រឌិតដូចជា៖ គូរូបភាព លេងតន្ត្រី...
-ជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង សម្រាប់ការដោះស្រាយភាពតានតឹងផ្លូវចិត្ត
-ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ ទៀងទាត់
-បន្តអនុវត្តសកម្មភាព ដែលធ្វើឲ្យរីករាយជាប្រចាំថ្ងៃ
-ស្វែងរកជំនួយពីក្រុមគ្រួសារ មិត្តភ័ក្ដិ សហការី និងធនធានបុរាណ៖ ព្រះសង្ឃ គ្រូខ្មែរ
-ក្នុងករណីធ្ងន់ធ្ងរ ត្រូវស្វែងរកជំនួយពីអ្នកជំនាញវិជ្ជាជីវៈដូចជា៖ អ្នកចិត្តសាស្ត្រ ឬគ្រូពេទ្យឯកទេសជាដើម។