ក្មេង​សោះ! សោម វីរៈបុត្រ សាក់​ស្ទើរ​ពេញ​ខ្លួន​

  • 2017-01-30 04:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជួប​ជា​មួយ​ Sabay ថ្មីៗ​នេះ សោម វីរៈបុត្រ ​​បាន​បង្ហាញ​ពី​សាក់​របស់​ខ្លួន​ដែល​មាន​ស្ទើរ​ទាំង​ពេញ​ខ្លួន​ទៅ​ហើយ​ ថែម​ទាំង​មាន​កន្លែង​ខ្លះ​ត្រូវ​បាន​លុប​ចេញ​ទៀត​ផង។

អ្នក​ចម្រៀង​វ័យ​ក្មេង​មុខ​ស្រស់​នេះ​ បង្ហាញ​ស្នាម​សាក់​លើ​ខ្លួន​ដែល​មាន​ទាំង​នៅ​លើ​ ខ្នង​ដៃ​​មាន​ពាក្យ​ថា​ "Mak Mak" ម្រាម​ដៃ សាក់​រូប​ "បេះ​ដូង ដុល្លារ​ ឈើ​ឆ្កាង" កំភួន​ដៃ សាក់​ឈ្មោះ​ "Virak Both" ស្មា​សង​ខាង "រូប​មេទ័ព​ និង ពាក្យ​ I Love My Family" កញ្ចឹង​ក អក្សរ "Family" ជើង "រូប​បាល់" និង ចង្កេះ​ឈ្មោះ​អតីត​សង្សារ។

វីរៈបុត្រ បញ្ជាក់​ថា​ខ្លួន​បាន​សាក់​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ ដោយ​ឡែក​រូប​សាក់​នៅ​ចង្កេះ​នោះ​ត្រូវ​បាន​លុប​ចោល​វិញ​បន្ទាប់​ពី​បែក​គ្នា​ជា​មួយ​សង្សារ​។ ក្រៅ​ពី​នោះ​តារា​វ័យ​១៧​ឆ្នាំ​នេះ​ ប្រាប់​ថា​មាន​គម្រោង​សាក់​កន្លែង​ផ្សេង​ទៀត​លើ​ដង​ខ្លួន​ដូច​ជា​ទ្រូង​និង​ភ្លៅ​ ប៉ុន្តែ​មិន​ទាន់​នឹកឃើញ​រូប​ដែល​ត្រូវ​សាក់។

យ៉ាង​ណា​ក៏​ដោយ​ម្ចាស់​បទ​ "សុំ​បាន​ទេ"​ខាង​លើ​ ប្រាប់​ថា​លោក​មិន​មាន​ការ​ព្រួយបារម្ភ​ពី ការ​រិះ​គន់​ពី​ទស្សនិកជន​ឡើយ ត្បិត​អី​មនុស្ស​មាន​ចំណូល​ចិត្ត​រៀងៗ​ខ្លួន។ ក្នុង​នោះ​ វីរៈបុត្រ បន្ត​ទៀត​ថា​​គ្រួសារ​មិន​បាន​បន្ទោស​រឿង​សាក់​នេះ​ដែរ ហើយ​ក៏​សំណូមពរ​ទៅ​ដល់​បងប្អូន​ទាំង​អស់​គ្នា​ កុំ​គិត​ថា​អ្នក​មាន​សាក់​សុទ្ធ​តែ​ជាមនុស្ស​អាក្រក់​អី​៕

ចង់​ដឺង​កាន់​តែ​ច្បាស់ ទស្សនា​វីដេអូ​ វីរៈបុត្រ​ និយាយ​ពី​ស្នាម​សាក់៖

អត្ថបទ៖ សុខណា