ក្លឹប​បារាំង​ ចុះ​កុង​ត្រា​ ៤​ឆ្នាំ​កន្លះ យក Payet ពី​ West Ham ជា​ផ្លូវ​ការ​

  • 2017-01-30 12:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dimitri Payet ​កម្លាំង​សំខាន់​របស់​ ក្លឹប​ញញួរ​យក្ស West Ham បាន​​ចុះ​កុង​ត្រា​ផ្ទេរ​ទៅ​កាន់​ ទ្រនំ​ចាស់​របស់​ខ្លួន​ជា​ផ្លូវ​ការ​ គឺ​ក្លឹប ​Marseille ក្នុង​ក្រប​ខណ្ឌ​លីគ​កំពូល​បារាំង​ Ligue 1 ។ នេះ​បើ​តាម​ Sky Sports។

​​Marseille បាន​ប្រកាស​​ ចុះ​​ហត្ថលេខា​យក​ កីឡាករ​សញ្ជាតិ​បារាំង​​ខាង​លើ ក្នុង​តម្លៃ​ ២៥​លាន​ផោន ជាង​(៣១​លាន​ដុល្លារ) ពី​ក្លឹប​អង់គ្លេស​ West Ham។ ហើយ​កីឡាករ​ជម្រើស​ជាតិ​បារាំង​ ខាង​លើ​​នឹង​បង្ហាញ​ខ្លួន​ក្នុង​សន្និសីទ​ព័ត៌មាន​​ និង​នៅ​​ទី​លាន​ហ្វឹកហាត់​​ Robert Louis-Dreyfus ទឹក​ដី​បារាំង​ នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​។

គួរ​រំលឹក​ដែរ​ថា កីឡាករ​​បារាំង​ កម្ពស់​១​ម៉ែត្រ៧៥ រូប​នេះ​​បាន​ផ្ទេរ​ពី Marseille ទៅ​ចាប់​អាជីព​នៅ ក្លឹប​ West Ham ​​ទឹក​ដី​អង់គ្លេស​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ។ កីឡាករ ​ខ្សែ​បម្រើ​រូប​នេះ បាន​រួម​ចំណែក​ជួយ​ឲ្យ​ ក្រុម​ជម្រើស​ជាតិ​បារាំង​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប UEFA Euro 2016 ដោយ​​ស៊ុត​បញ្ចូល​ទី​បាន​ ៣​គ្រាប់​​ឲ្យ​ ក្រុម​ មាន់​គក​បារាំង​៕

​​​​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ មាន រតនា