ចាប់​ពី​ថ្ងៃ​១​មេសា​ គ្រូបង្រៀន​ មន្ត្រីរាជការ​ នឹង​ទទួល​បាន​ប្រាក់​ម៉ោង​បន្ថែម​ថ្មី​សម្រាប់​ការ​បង្រៀន

  • 2017-01-31 04:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អនុក្រឹត្យ​ស្ដី​ពី​ការ​កម្រិត​របប​ម៉ោង​កំណត់​ ម៉ោង​បន្ថែម​ និង​ ប្រាក់​ម៉ោង​បន្ថែម​សម្រាប់​ការ​បង្រៀន​ក្នុង​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ កាល​ពី​ថ្ងៃ​ ៣០​ មករា​ ឆ្នាំ​២០១៧​ ម្សិលមិញ​នេះ។​​

​អនុក្រឹត្យ​នេះ​មាន​គោល​បំណង​កម្រិត​របប​ម៉ោង​កំណត់​ ម៉ោង​បន្ថែម​ និង ប្រាក់​ម៉ោង​បន្ថែម​សម្រាប់​សាស្ត្រាចារ្យ​ គ្រូបង្រៀន​ មន្ត្រីរាជការ​ ឬ អ្នក​ឯកទេស​ផ្សេង​ទៀត​ដែល​បង្រៀន​ ​បំពេញ​ការងារ​គរុកោសល្យ​ បំពេញ​ការងារ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បង្រៀន​នៅ​ក្នុង​វិស័យ​អប់រំ​​ រឺ បណ្ដុះបណ្ដាល​បច្ចេកទេស​ វិជ្ជាជីវៈ​​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ​​នានា​ ​ដោយ​ស្រប​តាម​អាទិភាព​ដែល​​បាន​កំណត់​ដោយ​​​​រាជរដ្ឋាភិបាល​ និង ​ស្រប​តាម​លទ្ធភាព​នៃ​ថវិកា​ជាតិ​។

អនុក្រឹត្យ​​នេះ​នឹង​​ត្រូវ​ចាប់​​ផ្ដើម​​អនុវត្ត​​ពី​ថ្ងៃ​ទី​ ១ មេសា ២០១៧​ ខាង​មុខ​នេះ ហើយ​មាន​វិសាល​ភាព​​អនុវត្ត​លើ​គ្រប់​គ្រឹះ​ស្ថាន​សាធារណៈ​ទាំង​អស់​ ដែល​​កំពុង​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន​ និង កីឡា​ នា​ពេល​បច្ចុប្បន្ន ​។

សូម​បញ្ជាក់​ផង​ដែរ​ ម៉ោង​កំណត់​គឺ​​សំ​ដៅ​ដល់​ចំនួន​ម៉ោង​​​ក្នុង​មួយ​សប្ដាហ៍​ របស់​​សាស្ត្រាចារ្យ​ គ្រូបង្រៀន​ មន្ត្រី​រាជការ រឺ អ្នក​ឯក​ទេស​ផ្សេង​ទៀត​ ដែល​មាន​ភារកិច្ច​បង្រៀន​ រឺ​ បំពេញ​ការ​ងារ​គរុកោសល្យ​ ព្រម​ទាំង​ការ​ងារ​ពាក់ព័ន្ធ​ផ្សេង​ៗ​​​​ជាមួយ​​ការ​បង្រៀន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ​របស់​រដ្ឋ​​។​​​​​​ ចំណែក​ម៉ោង​បន្ថែម​​វិញ​គឺ​ សំដៅ​ដល់​ចំនួន​ម៉ោង​ ដែល​រូបគាត់​​បាន​បំពេញ​លើស​ពី​​ចំនួន​ម៉ោង​​​កំណត់​។​

ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​ខាង​ក្រោម៖

​​

(សូម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​ឯកសារ​ដើម​)

(ឫ​ចុច​តំណ​ភ្ជាប់​មួយ​នេះ​​​)

​​​​​​​​​

អត្ថបទ៖ ចន្ថា

ប្រភព​៖​ ក្រសួង​អប់រំ​ យុវជន និង កិឡា