គ្រូតា​ក្រមា​មាស សាន គឹមស៊ាន នឹង​បោះពុម្ព​​ «គម្ពី​ក្បាច់​គុន​​ល្បុក្កតោ​»​ខែនេះ​​ដើម្បី...

  • 2017-02-01 07:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​គ្រូ​តា​ក្រមា​មាស សាន គឹម​ស៊ាន ​​ព្រឹទ្ធាចារ្យ​កីឡា​ល្បុក្កតោ​​​​​បាន​អះអាង​ថា ក្នុង​ខែ​​​កុម្ភៈ ​ឆ្នាំ​២០១៧ នេះ​ នឹង​​​បោះពុម្ព​​សៀវភៅ​ក្បាច់​គុន​ល្បុក្កតោ​​​ជា​ភាសា​ខ្មែរ​ដំណាក់​កាល​ទី​១​​​ មាន​​ជាង​​​​១០០​ក្បាច់​ដែល​ធ្វើ​​​ឲ្យ​ប្រជាពលរដ្ឋ​​​​​អាច​មើល និង​​​​​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​​បាន។

លោក សាន គឹម​ស៊ាន

លោក សាន គឹមស៊ាន ប្រាប់​​ថា ពេល​វេលា​​ជាក់​លាក់​បោះពុម្ព​មិន​ទាន់​​​​ច្បាស់​នៅ​ឡើយ​ទេ​ ​ប៉ុន្តែ​កំណត់​​យ៉ាង​យូរ​បំផុត​ត្រឹម​​ខែ​​កុម្ភៈ ​ឆ្នាំ​២០១៧​នេះ​នឹង​បោះពុម្ព​ចេញ​លក់​ឲ្យ​បាន​រួច​រាល់។ ចំពោះ​តម្លៃ​គឺ​ថោក​សមរម្យ ពី​ព្រោះ​ជា​ការ​ចាប់​ផ្ដើម​ដំបូង។ ​​ដំណាក់​កាល​ទី​១ នេះ​ប្រសិន​បើ​មាន​ការ​គាំទ្រ​ច្រើន​ នឹង​មាន​ការ​បោះពុម្ព​​ជា​បន្តបន្ទាប់​ទៀត​។ ​​​សម្រាប់​សៀវភៅ​​ក្បាច់​គុន​ល្បុក្កតោ​នេះ អ្នក​មាន​ទេពកោសល្យ​​គ្រាន់​តែ​អាន​ និង​មើល​រូប​ភាព​ អាច​​យល់​បាន​​៥០​% ខណៈ​អ្នក​ធ្លាប់​ហាត់​ល្បុក្កតោ​អាច​រៀន​ដោយ​ខ្លួន​​ឯង​បាន​យ៉ាង​​ស្រួល។

​​លោក​បន្ថែម​​ថា ដើម្បី​​លើក​កម្ពស់​ក្បាច់​គុន​បុរាណ​ខ្មែរ​មួយ​នេះ និង​ចង់​រក្សា​​ក្បាច់​គុន​កេរ្តិ៍​ពី​​ដូនតា​មួយ​នេះ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​រៀប​ចំ​ក្រង និង​បោះ​ពុម្ព​ជា​សៀវភៅ។ ជាង​នេះ​ទៅ​ទៀត​ សៀវភៅ​​​​នេះ​អាច​ឲ្យ​ប្រទេស​​ផ្សេង​ៗ​​ចាប់​អារម្មណ៍​​ និង​ស្គាល់​ពី​​ក្បាច់​គុន​​ខ្មែរ​ពិត​ប្រាកដ។

​ក្បាច់​គុន​ល្បុក្កតោ​​ បាន​រៀប​ចំ​​បញ្ជូន​ឯកសារ​​ទៅ​​អង្គការ​ UNESCO ​​ដើម្បី​ដាក់​បញ្ចូល​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​រួច​រាល់​ហើយ​ ប៉ុន្តែ​​ខែ​មីនា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​​ទើប​​ទទួល​បាន​លទ្ធផល​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​