ហ្គេម Jailbreak ត្រឹមរយៈពេល ២៤ ម៉ោងបំបែកកំណត់ត្រាអ្នកដោនឡូត រហូតគាំងសើវើ
- 2017-02-01 02:41:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេម Jailbreak ត្រឹមរយៈពេល ២៤ ម៉ោងបំបែកកំណត់ត្រាអ្នកដោនឡូត រហូតគាំងសើវើ
ចន្លោះមិនឃើញ
ហ្គេម "Jailbreak The Game" ដែលង្កើតដោយក្រុម Direxplay ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ រហូតទទួលបានការទាញយកជាង ៤៦០០ ដងត្រឹមតែរយៈពេលតែ ២៤ ម៉ោងប៉ុណ្ណោះ។
កញ្ញា រឿន ម៉ាលិះ សមាជិកម្នាក់ក្នុងក្រុមការងារ Direxplay បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យហ្កេមបែបវាយតប់នេះមានប្រជាប្រិយភាពខ្លាំង ព្រោះអ្នកគាំទ្រចូលចិត្តភាពយន្តរឿង jailbreak ហើយហ្គេមមានលំនាំដូចនឹងសាច់រឿងបេះបិទ ទើបធ្វើឲ្យពួកគេមានអារម្មណ៍ថាចូលចិត្តហ្គេមនេះខ្លាំងដូចគ្នា។
កញ្ញា និងក្រុមការងារ direxplay ក៏បានធ្វើការថ្លែងអំណរគុណផងដែរ ចំពោះអ្នកគាំទ្រដែលតែងតែគាំទ្រស្នាដៃបង្កើតថ្មីរបស់ពួកគេ ហើយក៏សង្ឃឹមថានឹងមានអ្នកលេងជាច្រើនទៀតចូលមកក្នុងថ្ងៃខាងមុខនេះ៕
ចុចដោនឡូត នៅទីនេះ Android | iOS