ណូយ វ៉ាន់ណេត នាំ​កូន​ទៅ​សាងផ្នួស​​ថ្ងៃ​នេះ

  • 2017-02-01 03:19:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ឈ្មោះ​លោក ណយ វ៉ាន់ណេត រួម​ជា​កូន​ប្រុស​ម្នាក់​ទៀត ​គឺ​លោក ណេត វ៉ាន់នាថ បាន​សម្រេច​ចិត្ត​​សាងផ្នួស​​ហើយ​នៅ​ព្រឹក​នេះ ក្នុង​វត្ត គល់​ទទឹង កោះ​ក្របី។

ការ​សម្រេច​ចិត្ត​​សាងផ្នួស​​ របស់​លោក ណយ វ៉ាន់ណេត នេះ​មិន​ដឹង​ថា តារា​ចម្រៀង​រូប​នេះ បួស​រហូត​ឬ គ្រាន់​តែ​មួយ​រយៈ​ឡើយ ប៉ុន្តែ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី សោម ធី ដែល​ជា​ភរិយា គឺ​ចង់​ឲ្យ​ស្វាមី​បួស​រហូត ត្បិត​អី​ចង់​សាង​បុណ្យ​កុសល​ឲ្យ​បាន​ច្រើន ព្រោះ​​លោក​​មាន​វ័យ​​កាន់​តែ​ចាស់​ហើយ។

តែ​យ៉ាង​ណា​មិន​ដឹង​ថា ណូយ វ៉ាន់ណេត អាច​ធ្វើ​បាន​ដូច​ការ​ចង់​បាន​របស់​ភរិយា​​នៅឡើយ​​ទេ ចំណែក​កូន​ប្រុស​របស់​លោក អាច​​នឹង​សឹក​​ឆាប់ៗ​នេះ​វិញ ព្រោះ​ត្រូវ​ត្រឡប់​មក​ចូល​ធ្វើ​ការ​វិញ៕

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម