ប្រកួតលើកទី២ ស្វាយរៀង លត់ Warriors ៤-១ រីឯ ក្រុមការពារជាតិ ឈ្នះ Jayarangers ២-១
- 2017-02-02 14:17:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតលើកទី២ ស្វាយរៀង លត់ Warriors ៤-១ រីឯ ក្រុមការពារជាតិ ឈ្នះ Jayarangers ២-១
ចន្លោះមិនឃើញ
ក្រុមព្រះខ័នរាជស្វាយរៀងបានលត់ក្រុមខ្លាំងមកពីលីគកំពូលសិង្ហបុរី Warriors FC ដោយលទ្ធផលយ៉ាងចាស់ដៃ ៤-១។ ចំណែកក្រុមខ្លាំងកម្ពុជា ក្រសួងការពារជាតិបានយកឈ្នះក្រុមម៉ាឡេស៊ី Petaling Jayarangers FC ដោយលទ្ធផល ២-១។ នេះជាការប្រកួតលើកទី២របស់ក្រុមទាំង៤សម្រាប់ការប្រកួត Asia Club Pre-Season Championship (ACC) មុនបើករដូវកាលនៃលីគរបស់ប្រទេសនីមួយៗនៅអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះមាន ក្រុមក្រសួងការពារជាតិ ព្រះខ័នរាជស្វាយរៀង Warriors FC (សិង្ហបុរី) និងក្រុម Petaling Jayarangers FC (ម៉ាឡេស៊ី)៕