VJ Alaskoo ធ្វើឲ្យម្ដាយរំជួលចិត្តឡើងស្រក់ទឹកភ្នែក

  • 2017-02-03 01:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់មិញនេះ វីជេអាឡាស្កូ បានទទួលពានជាពិធីករដ៏ឆ្នើមក្នុងកម្មវិធីប្រកួតប្រជែងពេញមួយឆ្នាំរបស់ទូរទស្សន៍អប្សរាដែលមានឈ្មោះថា “ពានលេខ១១ Star Zeus” រហូតធ្វើឲ្យម្តាយលោករំភើបឡើងស្រក់ទឹកភ្នែកចំពោះជោគជ័យមួយនេះ។ វីជេអាឡាស្កូ ប្រាប់ Sabay។

អៀង សំអាត ឬហៅថា វីជេអាឡាស្កូ បានបន្តថា លោកបានចូលប្រលងក្នុងវេទិការរបស់ទូរទស្សន៍អប្សរាដោយមានការប្រកួតប្រជែងសមត្ថភាពផ្នែកពិធីករ សម្ដែងនិងកំប្លុកកំប្លែងតាំងពីដើមឆ្នាំ២០១៦ ដោយទើបតែទទួលបានពានដែលលោកយល់ថានេះជាមុខមាត់មួយសម្រាប់ខ្លួនឯងនិងគ្រួសាទាំងមូល។

“ក្រោយពីខ្ញុំទទួលបានពានភ្លាម ខ្ញុំបានយកពាននោះទៅជូនអ្នកម៉ាក់ខ្ញុំនៅខេត្តកំពង់ឆ្នាំងដែលជាស្រុកកំណើតរបស់ខ្ញុំ ព្រោះខ្ញុំមានថ្ងៃនេះក៏ដោយសារតែម៉ាក់របស់ខ្ញុំ នៅពេលដែលម៉ាក់ខ្ញុំឃើញពានគាត់រំភើបខ្លាំងពេករហូតធ្វើឲ្យគាត់យំ ដោយសារតែគាត់មិននឹកស្មានថាកូនប្រុសគាត់អាចដណ្តើមបានពានយកមកជូនគាត់” ។ វីជេអាឡាស្កូ ថ្លែង។

កំលោះសង្ហារមកពីខេត្តកំពង់ឆ្នាំបញ្ជាក់ថា រយៈពេលដែលលោកជាប់ប្រលងក្នុងក្នុងកម្មវិធីរបស់ទូរទស្សន៍អប្សរាមានផលិតករ និងទូរទស្សន៍មួយចំនួនបានទាក់ទងទៅតែលោកបានច្រានចោលកម្មវិធីទាំងនោះ ប៉ុន្តែចាប់ពីពេលនេះទៅលោក នឹងទទួលរាល់កម្មវិធីទាំងឡាយដែលទាក់ទងមកដើម្បីចាប់ជំនាញដែលលោកចូលចិត្ត៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី