ទេព កញ្ញា ស្អាតដូចព្រះនាងតូច ខួបកំណើតយប់មិញ
- 2017-02-03 02:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេព កញ្ញា ស្អាតដូចព្រះនាងតូច ខួបកំណើតយប់មិញ
ចន្លោះមិនឃើញ
ក្នុងថ្ងៃខួបកំណើតគម្រប់១៩ឆ្នាំកាលពីយប់មិញ ទេព កញ្ញា ស្អាតមិនធម្មតាជាមួយរ៉ូបវែងពណ៌ផ្កាឈូកដែលមានតម្លៃជាង២០០ដុល្លារ និងមកុដក្រណាត់ពណ៌សនៅលើក្បាល។
ពិធីខួបកំណើតនេះបានធ្វើឡើងនៅហាង V-Friend សាខាផ្សារដេប៉ូ ដែលមានសិល្បករចូលរួមប្រមាណជិត១០០នាក់ និងបងប្អូនសាច់ជិតឆ្ងាយរបស់នាង។
តួឯកស្រី "ស្រទន់មន្តស្នេហ៍" បញ្ជាក់ថានេះជាលើកទី២ហើយដែលនាងធ្វើខួបកំណើត។ ឆ្នាំនេះផ្ទាល់នាងចំណាយជាង៣០០០ដុល្លារ ហើយបំណងប្រាថ្នាធំបំផុតក្នុងឆ្នាំនេះគឺសុំឲ្យមានប្រជាប្រិយភាពកាន់តែខ្លាំងលើវិថីសិល្បៈ៕