អតីត​The Voice តន់ ច័ន្ទ​សី​ម៉ា ប្រកាស​ជំហរ​មិន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម

  • 2017-02-06 02:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចប់​កុង​ត្រា​ជា​មួយ​កម្មវិធី​ The Voice Cambodia នៅ​ពេល​កន្លង​មក​នេះ​ តន់ ច័ន្ទ​សីម៉ា ប្រាប់​ថា​ មាន​ផលិតកម្ម​ជា​ច្រើន​ទាក់​ទង​ ​តែ​នាង​​បដិសេធ នឹង​អះអាង​ថា​មិន​ច្រៀង​ក្នុង​ផលិតកម្ម​ឡើយ។

ម្ចាស់​បទ"Bigo Live ជួប​ស្នេហ៍" និយាយ​ថា ​៣ ទៅ ៤​ ផលិតកម្ម​ហើយ​ទាក់ទង​ឲ្យ​ទៅ​ច្រៀង​តែ​នាង​មិន​ទៅ​​ព្រោះ​ចង់​បង្កើត​ Original Song ច្រៀង​ខ្លួន​ឯង​វិញ។ សីម៉ា បន្ថែម​ថា​៖ "ឃើញ​បងៗ​ជា​ច្រើន​​គាត់​បង្កើត​តែ​បទ​ចម្រៀង​ខ្លួន​ឯង​ ដោយ​មិន​ចូល​ផលិតកម្ម​ផង ទទួល​បាន​ជោគជ័យ​សឹង​អី​"។ ​​​​

ម្យ៉ាង​ទៀត​នាង​ហាក់​ដូច​ជា​អន់​ចិត្ត​ដែរ​ ក្រោយ​នាង​មាន​បទ​ផ្ទាល់​ខ្លួន​ទើប​ហៅ​នាង​ចូល​ច្រៀង៖ ​"ពេល​ដែល​ខ្ញុំ​អត់​ទាន់​ចេញ​បទ អត់​ហៅ​ដល់​ពេល​ខ្ញុំ​ធ្វើ​បទ​ខ្លួន​ឯង​ទើប​ហៅ​ខ្ញុំ​ចូល​ផលិតកម្ម​ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ថា​ខ្ញុំ​នឹង​ផលិត​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​វិញ ដោយ​មិន​ចូល​ផលិតកម្ម​ដាច់​ខាត"៕

អត្ថបទ៖ សុខណា