ឡូយ! U17 ​និង U15 សាលាបាទី​​ប៉ះ​យុវជន​​​តៃប៉ិ​ មុន​ចេញ​ទៅ​ជប៉ុន និង​ថៃ​​​

  • 2017-02-10 04:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​​បាល់ទាត់​​យុវជន​សាលា​បាល់ទាត់​បាទីអាយុ​ក្រោម​​១៧​ឆ្នាំ​ នឹង​​​ប្រកួត​មិត្ត​ភាព​​អន្តរជាតិ​ជា​មួយ​ក្រុម​បាល់ទាត់​ U16 ​របស់​ក្រុម​ជម្រើស​ជាតិ​ឆៃ​នីស​​តៃប៉ិ​ វេលា​ម៉ោង៤:០០​​​​​ល្ងាច ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​​​ ខណៈ​ក្រុម​​យុវជន​បាទី​​អាយុ​ក្រោម​១៥​ឆ្នាំ ត្រូវ​​​​ជួប​ក្រុម​​ U15​ ឆៃនីស​តៃប៉ិ​ វេលា​ម៉ោង​២​:០០​រសៀល​នេះ​នៅ​ទីលាន​​​​សាលា​បាល់ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ។

ក្រុម​ U-16​ ​ឆ្នាំ​មុន ដែល​ឡើង​មក​លេង U-17 ឆ្នាំ​នេះ​

នេះ​ជា​ការ​ប្រកួត​របស់​យុវជន​ថ្នាល​សាលា​បាល់ទាត់​បាទី​​​មុន​ពេល​ចេញ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស។ ​យុវជន​ក្រោម​អាយុ​១៧ ឆ្នាំ​​សាលា​បាល់ទាត់​បាទី​នឹង​​​ចេញ​​ទៅ​ហ្វឹកហាត់​នៅ​​ជប៉ុន​​នា​​ពាក់​កណ្ដាល​ខែ​មីនា​ខាង​មុខ​។ ចំណែក​ក្រុម​យុវជន​ក្រោម​អាយុ​១៥ ​វិញ​ នឹង​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​នា​កំឡុង​ពាក់​កណ្ដាល​ខែ​មីនា​ដូច​គ្នា។

​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​​អន្តរជាតិ​ជា​មួយ​ឆៃនីស​តៃប៉ិ​​នេះ ​ដើម្បី​ដង​ស្រង់​បទ​ពិសោធន៍​ និង​​ស្វែង​យល់​ចំណុច​ខ្វះខាត​​​​​របស់​យុវជន​កម្ពុជា​ទាំង​ពីរ​ក្រុម​ ​ជា​ការ​ត្រៀម​ខ្លួន​ចេញ​ទៅ​ហ្វឹកហាត់​បន្ថែម​នៅ​​ប្រទេស​ទាំង​ពីរ​ខាង​លើ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​