តួ​ប្រុស "កំណត់​ហេតុ​នាង​នាថ" ​ប្រាប់​អារម្មណ៍​ពេល​​ឃើញ​កូន​ក្រមុំ​កាល ៤​ឆ្នាំ​មុន​

  • 2017-02-13 05:29:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌីយ៉ាម៉ង់ តួ​ប្រុស​ក្នុង​រឿង "កំណត់​ហេតុ​នាង​នាថ" ក៏​ជា​សមាជិក​​ក្នុង​ក្រុម​ចម្រៀង De5nite បាន​ចូល​រោង​ការ​ហើយ​កាល​ពី​យប់​មិញ​នៅ​​ទីក្រុង កោះពេជ្រ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​បាន​រំលឹក​រឿង​​៤​ឆ្នាំ​មុន​​ជាមួយ​ភរិយា​ផង​ដែរ។

លោក​បន្ត​ថា ដំបូង​លោក​ជា​អ្នក​បង្ហាត់​រាំ​ ទៅ​បង្ហាត់​មិត្ត​ភក្ដិ​នៅ​សាលា​អន្តរជាតិ​សង្ហិបុរី (SIS) ហើយ​ពេល​នោះ​កូន​ក្រមុំ​របស់​លោក​រៀន​នៅ​សាលា​នោះ​ផ្ទាល់​តែ​ម្ដង ចាប់​ពី​ពេល​នោះ​មក​​អ្នក​ទាំង​ពីរ​ឧស្សាហ៍​ជួប​មុខ​គ្នា​ញឹក​ញាប់​ ហើយ​​ក៏​ចាប់​ស្វែង​យល់​ចិត្ត​គ្នា​តាំង​ពី​ពេល​នោះ​មក។

"៤​ឆ្នាំ​មុន​ខ្ញុំ​ឃើញ​គាត់​ពេល​ខ្ញុំ​ទៅ SIS ខ្ញុំ​ផ្អើល​គាត់​តាស​ ព្រោះ​គាត់​ពាក់ លេន​ (Lens) ពណ៌​ខៀវ ពេល​ខ្លះ​ពណ៌​បៃ​តង​ដូច​មនុស្ស​ចម្លែក។ តែ​គាត់​ក៏​​ថា​ឲ្យ​ខ្ញុំ​វិញ​រហូត​ដែរ ព្រោះ​ជំនាន់​ហ្នឹង​ខ្ញុំ​ធ្វើ​សក់​ប៉ះ​រហូត" លោក បន្ត។​

ម្ចាស់​បទ "មនុស្ស​បេះដូង​ថ្ម" បន្ថែម​ទៀត​ថា ទោះ​បី​ជា​លោក​រៀបការ​ហើយ​ពិត​មែន​តែ អាជីព​សិល្បៈ​លោក​មិន​បោះ​បង់​ជា​ដាច់​ខាត មិន​ថា​ច្រៀង ឬ សម្ដែង​នោះ​ទេ ហើយ​កាល​ដែល​លោក​បើក​ចំហរ​រឿង​រៀបការ​ព្រោះ​លោក​យល់​ថា​ជា​ការ​ឲ្យ​តម្លៃ​និង​យក​ចិត្ត​ទុក្ខដាក់​រវាង​មនុស្ស​ដែល​លោក​ស្រលាញ់៕​​​

អត្ថបទ៖ Samedy

រូប​ផ្ដល់​ដោយ៖ ឌីយ៉ាម៉ង់

អត្ថបទថ្មី