អ៊ឹម ជីវ៉ា គ្រោះថ្នាក់ចរាចរណ៍យប់មិញ
- 2017-02-17 02:29:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ឹម ជីវ៉ា គ្រោះថ្នាក់ចរាចរណ៍យប់មិញ
ចន្លោះមិនឃើញ
នៅម៉ោងប្រហែលជិតយប់មិញនេះ រថយន្តតារាសម្ដែងលោក អ៊ឹម ជីវ៉ា ត្រូវម៉ូតូ១គ្រឿង បើកបុក ហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សគ្រោះថ្នាក់ដល់ជីវិតឡើយ គ្រាន់តែខូចខាតរថយន្តបន្តិចបន្តួច ចំណែកជនបង្ករបួសស្រាល។
ហេតុការណ៍ខាងលើកើតឡើងនៅកំណាត់ផ្លូវ ព្រះសីហនុ កែងផ្លូវត្រសក់ផ្អែម ដោយរថយន្តកាមរីឆ្លាម ស្លាក់លេខ 2D-4532 លោក អ៊ឹមជីវ៉ា បានបើកពីជប់លៀងការគេនៅកោះពេជ្រក្នុងបំណងទៅផ្ទះ លុះដល់ចំណុចកើតហេតុ ក៏មានម៉ូតូ ស៊ុយហ្សុយគីនិច ១គ្រឿងពាក់ស្លាកលេខ 1C-8819 ក្នុងល្បឿនលឿន បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ មកបុករថយន្តចំកង់ខាងស្ដាំ ខូចខាតបន្តិចបន្តួច។
ភ្លាមៗជនបង្កមិនព្រមទទួលកំហុសឡើយ ថែមទាំងទូរសព្ទហៅបក្សពួកមកជួយអន្តរាគមន៍ ប៉ុន្តែដោយមានសមត្ថកិច្ច និងក្រុមអ្នកសារព័ត៌មានមកច្រើន ក៏សម្រួលគ្នាតែម្ដងទៅ។
ចុងបញ្ចប់ជនបង្ក បានសុំទោស និងទទួលស្គាល់កំហុសរបស់ខ្លួន ។ លោក អ៊ឹម ជីវ៉ា ក៏មិនបានឲ្យចេញថ្លៃជួសជុលរថយន្តឡើយ ដោយឲ្យជនបង្កយកម៉ូតូទៅផ្ទះវិញ ហើយស្នើឲ្យយុវជនរូបនោះ កុំបើកបរក្នុងពេលស្រវឹងទៀត។
លោក អ៊ឹម ជីវ៉ា បានយករថយន្តរបស់ខ្លួនឲ្យជាងជួសជុល ប៉ុន្តែបើកបានបន្តិច ក៏ដាច់ក្រឡេទៅមុខលែងរួច។ តាមការវាយតម្លៃពីលោក អ៊ឹម ជីវ៉ា ជំហានដំបូងទំហំនៃការខូចខាតរថយន្តរបស់ខ្លួន អស់ខ្ទង់៤០០ទៅ៥០០ ដុល្លារ៕