ព្រះ​កាយ​ ច័ន្ទ​ សុំ​ចុះ​ចាញ់​​ពេល​ប៉ះ​ជាមួយ​ សោម៉ា​វត្តី​ សក្កណា និង​ រដ្ឋា

  • 2017-02-18 03:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​កាយ ច័ន្ទ​ បាន​ប្រាប់​ Sabay ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​ក្ដោប​បាន​តំណែង​តួឯក​ជា​បន្ត​បន្ទាប់​​តែ​បើ​ថ្ងៃ​ណា​មួយ​ផលិត​ករ​ឲ្យ​នាង​សម្ដែង​ជា​តួ​រង​នាង​ព្រម ​តែ​ទាល់​តែ​តួឯក​ត្រូវ​តែ​ជា​ សុខ សោម៉ាវត្តី សារ៉ាយ សក្កណា​ និង​ ទឹម​ រដ្ឋា​ តែ​ប៉ុណ្ណោះ​ ។

មួល​ហេតុ​ដែល​ ព្រះ​កាយ ច័ន្ទ ព្រម​ទទួល​ថត​ជា​តួ​រង​បើ​ជួប​ជាមួយ​តារា​សម្ដែង​ស្រី​ទាំង​៣​​ខាង​លើ​ ដោយ​សារ​តែ​នាង​គិត​ថា​រៀម​ច្បង​សិល្បៈ​ទាំង​៣​ រូប​នេះ​​​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​សិល្បៈ​ អាច​សម្ដែង​បាន​ទាំង​តួ​កាច​ឆ្នាស​ក្រមិចក្រមើម​ ជា​ពិសេស​មាន​ចរិត​ឫកពា​ល្អ​ឲ្យ​តម្លៃ​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន និង​ជួយ​ណែ​នាំ​ដល់​សិស្ស​ប្អូន​សិល្បៈ​ជំនាន់​ក្រោយដែល​រួម​ការ​ងារ​ជាមួយ​។

តួ​ឯក​ស្រី​មាន​ឈ្មោះ​ក្នុង​រឿង​​នាង​ ផ្កាយព្រឹក និយាយ​ថា​៖"នាង​ខ្ញុំ​បាន​តាំង​ចិត្ត​ហើយ​ថា​បើ​សិន​ជា​ឲ្យ​ត្រឡប់​មក​តួ​រង​លុះ​ត្រា​តែ​ស្រប​ទៅ​តាម​លក្ខខ័ណ្ឌ​របស់​នាង​ខ្ញុំ​ដែរ​ បើ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​តួរង​ ខ្ញុំ​ធ្វើ​បាន​ ប៉ុន្តែ​បើ​​តួ​រង​រៀម​ច្បង​សិល្បៈ​ដូច​ជា​បង​ស្រី សរ៉ាយ សក្កណា បងស្រី សុខ សោម៉ាវត្តី និង​ បងស្រី ទឹម រដ្ឋា យើង​អាច​លេង​ជា​តួ​រង​បាន​"៕ ​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន