ប៊ុត សារ៉ាវុធ ត្រឹម ២ នាទី ទឹកភ្នែកហូរច្រោក
- 2017-02-18 07:41:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ុត សារ៉ាវុធ ត្រឹម ២ នាទី ទឹកភ្នែកហូរច្រោក
ចន្លោះមិនឃើញ
ហែលឆ្លងសិល្បៈអស់រយៈពេលជិត៣ឆ្នាំមកនេះ ប៊ុត សារ៉ាវុធ មិនធ្លាប់ប្រើប្រាស់ឧបករណ៍ជំនួយទេត្រង់ឈុតឆាកយំត្រឹមតែរយៈពេលដ៏ខ្លីលោកអាចធ្វើឲ្យទឹកភ្នែកស្រក់ចេញមកហើយ។
តួអង្គក្នុងរឿង "ទឹកចិត្តម្ដាយសម័យថ្មី" និយាយថា ដើម្បីឲ្យទឹកភ្នែកស្រក់ចេញមកក្នុងរយៈពេលតែ ២ នាទី លោកត្រូវប្រមូលអារម្មណ៍ នឹកឃើញដល់រឿងរ៉ាវកម្សត់ជូរចត់មួយចំនួន និងដាក់មនោសញ្ចេតនាទៅក្នុងរឿងហ្នឹងគិតថាជារឿងពិតរបស់ខ្លួន ដូចនេះហើយទើបលោកហានអះអាងថាត្រឹមតែ២នាទីទឹកភ្នែកនឹងស្រក់ចេញមកជាក់ជាមិនខាន់។
លោកថ្លែងថា៖" និយាយទៅមានតារាសម្ដែងមួយចំនួនគាត់ចូលចិត្តការប្រើរបស់ជំនួយ តែខ្ញុំគិតថាជាតារាសម្ដែងមួយរូបខ្ញុំចង់បានអ្វីដែលជាសមត្ថភាពបើសិនជាប្រើរបស់ជំនួយខ្ញុំគិតថាវាមិនមែនជាការសម្ដែងទេ វាជាការបន្លំភ្នែកទស្សនិកជនអញ្ចឹងខ្ញុំចង់បានអ្វីដែលជាសមត្ថភាពពិតហើយភាគច្រើនឈុតឆាកយំ ខ្ញុំអត់ដែលប្រើប្រាស់របស់ជំនួយទេ"។