​​U-15 សាលាបាទីទៅ​ប្រកួត​ពាន​មួយ​នៅ​ថៃ​ ខណៈ U-17 ទៅ​ហាត់​នៅ​ជប៉ុន ១០​ថ្ងៃ

  • 2017-02-22 02:20:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ​ក្រោម​អាយុ១៧ ឆ្នាំ​ នឹង​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​ចំនួន ១០​ថ្ងៃ​​គ្រោង​ចេញ​ដំណើរ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧ ខណៈ​យុវជន​ក្រោម​អាយុ​ ១៥​ឆ្នាំ​​សាលា​បាល់ទាត់​បាទី​​ នឹង​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​យុវជន​ Asian Dream ​នៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​នា​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៧។

U-16 កាល​ពី​ឆ្នាំ​មុន ដែល​​ឆ្នាំ​​នេះ​ជា U-17

​តាម​ប្រភព​ច្បាស់​ការ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​​​យុវជន​ក្រោម​​អាយុ ១៧ ឆ្នាំ​របស់​សាលា​បាល់ទាត់​​ជាតិ​បាទី​ខេត្ត​​តាកែវ​​​ចំនួន ២០​រូប​​រួម​ទាំង​គ្រូ​បង្វឹក​​​ចំនួន​៥​រូប​ នឹង​ធ្វើ​ការ​ហ្វឹកហាត់​នៅ​​​ទីក្រុង​​ កាស៊ីម៉ា ប្រទេស​ជប៉ុន​ចំនួន​១០​ថ្ងៃ​។ ក្រោយ​បញ្ចប់​ភារកិច្ច​ហ្វឹកហាត់​ នឹង​ត្រឡប់​មក​វិញ​នា​ថ្ងៃ​ទី​២៨ ខែ​មីនា ​ឆ្នាំ​២០១៧។

​ចំណែក​ក្រុម​បាល់ទាត់​យុវជន​​ក្រោម​អាយុ ១៥ ឆ្នាំ​​របស់​សាលា​បាល់ទាត់​បាទី​​ខេត្ត​តាកែវ នឹង​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ខាង​លើ​ ដោយ​មាន​កីឡាករ​ចំនួន ២០​រូប និង​គ្រូ​បង្វឹក​ចំនួន៥ ​រូប។​ ​បញ្ចប់​ភារកិច្ច​​​ក្រុម​កីឡាករ​ នឹង​ត្រឡប់​មកវិញ​នា​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៧។

​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ក្រុម​យុវជន​​​សាលា​បាល់ទាត់​បាទី​​ U17 បាន​លត់​ក្រុមបាល់ទាត់​យុវជន​ U16 ​ជម្រើស​ជាតិ​ឆៃ​នីស​​តៃប៉ិ​ ១០-០ ​ខណៈ​ក្រុម​សាលា​បាល់ទាត់​បាទី​ U15​ ​យក​ឈ្នះ​ក្រុម​បាល់ទាត់ U15​ ឆៃ​នីស​តៃប៉ិ​២-១ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ។ U-17 ជា​យុវជន​ U-16 របស់​សាលា​បាល់ទាត់​បាទី​កាល​ពី​ឆ្នាំ​មុន ខណៈ U-15 ជា​យុវជន U-14 របស់​សាលាបាទី​កាល​ពី​ឆ្នាំ​មុន​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី