កូនស្រី​ ថៃ នរៈសត្យា ទៅ​ បាត់ដំបង ព្រោះ​ចង់​ឃើញ​ផ្ទាល់​ ទិដ្ឋភាព​ដ៏​អស្ចារ្យ​មួយ

  • 2017-02-22 23:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ថៃ នារីសុជាតា និង​បង​ប្រុស ថៃ នរៈបណ្ឌិត បាន​ប្រាប់​ Sabay នៅ​ក្នុង​​ពិធី​បើក​សម្ពោធ​រឿង​ "ដំបូង​​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ" ថា​នាង​និង​បង​ប្រុស​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត បាត់ដំបង​ព្រោះ​ចង់​ឃើញ​ទិដ្ឋភាព​ផ្ទាល់​ក្នុង​ការ​ថត​ភាព​យន្ត​នេះ។​​

តារាសម្ដែង ថៃ នារីសុជាតា និង បងប្រុស ថៃ នរៈបណ្ឌិត

ថៃ នារីសុជាតា ដែល​ជា​កូន​​ស្រី​បង្កើត​របស់​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង ​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​នាង​ពិត​ជា​រំភើប​ជា​ខ្លាំង​ ដោយសារ​បាន​​ទន្ទឹង​រង់ចាំ​សាច់​រឿង​នេះ​យូរ​មក​ហើយ។

"តាម​ពិត​ខ្ញុំ​និង​បង​ប្រុស​បាន​ទៅ​ដល់​បាត់ដំបង អំឡុង​ពេល​គេ​ថត​ព្រោះ​ចង់​ឃើញ​ពី​ទិដ្ឋភាព​ដ៏​អស្ចារ្យ​​មួយ​នេះ ជា​ពិសេស​គឺ​ការ​រៀប​ចំ​ប្លង់​ថត​នៅ​ទី​នោះ​តែ​ម្ដង"។ តួ​ស្រី​ក្នុង​បទ​ "បង​ឯកា" បន្ថែម។

ទស្សនា​ការ​បក​ស្រាយ​បន្ថែម​ពី ថៃ នារីសុជាតា និង បង​ប្រុស៖​​

អត្ថបទ៖ Samedy

អត្ថបទថ្មី