យាយ ណយ សំណាង ម្ដាយ​តារា​ចម្រៀង វណ្ណា ស័ក្ដ ត្រូវ​ដឹក​ចូល​ពេទ្យ

  • 2017-02-25 05:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ផលិតកម្ម M វណ្ណា ស័ក្ដ បាន​បញ្ចេញ​សារ​មិន​សប្បាយ​ចិត្ត​លើ​បណ្ដាញ​សង្គម ដោយ​សារ​លោក​យាយ ណយ សំណាង ជា​ម្ដាយ ធ្លាក់​ខ្លួន​ឈឺ​ដឹក​ចូល​មន្ទីរ​ពេទ្យ​ថ្មីៗ។

រូបភាព៖ហ្វេសប៊ុក វណ្ណា ស័ក្ដ

តាម​រូបភាព​ដែល​ចែក​ចាយ​ដោយ​សាមី​ខ្លួន​ផ្ទាល់ យាយ ណាង ដែល​ជា​តារា​កំប្លែង និង​អ្នក​ចម្រៀង​អាយ៉ៃ ល្បី​ឈ្មោះ​មួយ​រូប កំពុង​ស្ថិត​លើ​គ្រែ​មន្ទីរ​ពេទ្យ និង​បិទ​បន្ទះ​បន្ថយ​កម្ដៅ​លើ​ថ្ងាស​ក្នុង​សភាព​ជា​អ្នក​ជំងឺ។

ជាមួយ​រូប​នោះ វណ្ណា ស័ក្ដ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​ក្ដី​បារម្ភ គ្រាន់​តែ​ចេញ​ពី​ធ្វើ​ការ​ភ្លាម លោក​ប្រញាប់​មក​មើល​អ្នក​ម្ដាយ​ភ្លាម​តែ​ម្ដង។ "ចេញ​ពី​កន្លែង​ធ្វើការ​ប្រញាប់​មក​មើល​ម៉ាក់​ឈឺ​នៅ​ពេទ្យ តែ​ឥឡូវ​ម៉ាក់​សម្រាន្ត​បាន​លក់​ស្រួល​ហើយ​...សូម​អោយ​ទេវតា​និង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​អស់​ជួយ​តាម​ថែ​រក្សា​ម៉ាក់​អោយ​ជា​ពី​ជំងឺ​ទាំង​ឡាយ​ផង​ចុះ...កូន​ស្រលាញ់​ម៉ាក់​ណាស់"។

ព្រម​ជាមួយ​នោះ ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​មក​ជូន​ពរ និង​សាកសួរ​សុខ​ទុក្ខ។ យ៉ាង​ណា ក្រៅ​ពី​អរគុណ តារា​ចម្រៀង វណ្ណា ស័ក្ដ មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ម្ដាយ​លោក​មាន​ជំងឺ​អ្វី​ពិត​ប្រាកដ​ឡើយ។ បន្ថែម​ពី​លើ​នេះ តារា​ចម្រៀង​ដែល​មាន​អតីតភាព​ជា​អ្នក​រាំ​អម​ឆាក​រូប​នេះ មិន​ទាន់​អាច​ទំនាក់​ទំនង​សុំ​ការ​អធិប្បាយ​លម្អិត​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី