Bayern លត់​ Hamburger ៨-០ មិន​ឲ្យ​តដៃ​រួច​សូម្បី​បន្តិច​

  • 2017-02-26 02:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង Bayern Munich  នៅ​តែ​បន្ត​ដាច់​​៥​ពិន្ទុ​លើ​​ក្រុម​លេខ​២​ក្នុង​កំពូល​តារាង​​ចំណាត់​ថ្នាក់ Bundesliga បន្ទាប់​បំបាក់​ក្រុម​ក្បែរ​បាត​តារាង Hamburger លទ្ធផល​ ៨-០ កាល​ពី​យប់​មិញ។

Robert Lewandowski ធ្វើ​បាន​៣​គ្រាប់​ម្នាក់​ឯង​​នៅ​នាទី​២៤, ៤២​និង៥៣ ឡើង​លើ​កំពូល​តារាង​អ្នក​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​នៅ Bundesliga មាន​១៩​គ្រាប់ ស្មើ​​គ្រាប់​បាល់​​គ្នា​ជាមួយ​អ្នក​លេង​២ កីឡាករ Pierre-Emerick Aubameyang។ ឯ​៥​គ្រាប់​ផ្សេង​ទៀត​រក​បាន​ដោយ​កីឡាករ​ Kingsley Coman ស៊ុត​​ពីរ​គ្រាប់​នាទី​៦៥​និង​៦៩ ខណៈ Arturo Vidal , David Alabaនិង Arjen Robben ធ្វើ​បាន​ម្ដង​១​គ្រាប់​នាទី​១៧, ៥៦​និង​៨៧។ ហើយ​យប់​មិញ​ការ​ជា​ការ​ដឹក​នាំ​លើក​ទី​១០០០​ក្នុង​អាជីព​គ្រូ​បង្វឹក ​របស់​លោក  Carlo Ancelotti ផង​ដែរ។

ងាក​ទៅ​ Borussia Dortmund ក៏​អាច​រក​ជ័យជំនះ​ក្រៅ​ដី​ដែរ ដោយ​បំបាក់ Freiburg ៣-០។ Pierre-Emerick Aubameyang បំប៉ោង​សំណាញ់​បាន​២​គ្រាប់​និង​Sokratis Papastathopoulos ១​គ្រាប់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី