Samsung ចេញ Galaxy Tab S3 ថេប្លេតមុនគេមានផ្ទាំងកញ្ចក់ក្រោយ
- 2017-02-27 03:24:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ចេញ Galaxy Tab S3 ថេប្លេតមុនគេមានផ្ទាំងកញ្ចក់ក្រោយ
ចន្លោះមិនឃើញ
ក្នុងថ្ងៃដំបូងនៃព្រឹត្តិការណ៍សមាជទូរសព្ទពិភពលោក Samsung បានបញ្ចេញ Galaxy Tab S3 ដែលជាថេប្លេត Android មុនគេបំផុត ផលិតមានផ្ទាំងក្រោយជាកញ្ចក់ដ៏ទាក់ទាញ។
Galaxy Tab S3 មានអេក្រង់ប្រភេទ Super AMOLED ទំហំ ៩,៧ អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត ១៥៣៦ x ២០៤៨ ហើយមានដង់ស៊ីតេរូប ២៦៤ppi។ កាមេរ៉ាក្រោយ ១៣ មេហ្គាភិចសែល និងមុខ ៥ មេហ្គាភិសែល។
ប្រើប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ដំណើរការដោយបន្ទះឈីបប្រភេទ Snapdragon 820, RAM ៤GB, អង្គផ្ទុកទិន្នន័យ ៣២GB និងអាចបន្ថែម MicroSD ដល់ទៅ ២៥៦GB, កម្រិតថាមពលថ្ម ៦ ០០០mAh។
អាចស្ដាប់តន្ត្រីប្រភេទ Stereo ជាមួយឧបករណ៍បំពងសំឡេង ៤ គ្រាប់ មានតួខ្លួនរឹងមាំ ផលិតពីសារធាតុអាលុយមីញ៉ូម និងមានភ្ជាប់មកជាស្រេចនូវប៊ិច S Pen ម៉ូដែលថ្មី Galaxy Tab S3 មានតម្លៃប្រមាណ ៦០០ ដុល្លារ (តម្លៃបរទេស)៕