ផាប់ ឃីស ចោលស្រុកទៅរកស៊ីនៅប្រទេសថៃ
- 2017-02-27 07:52:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផាប់ ឃីស ចោលស្រុកទៅរកស៊ីនៅប្រទេសថៃ
ចន្លោះមិនឃើញ
តារាសម្តែង ផាប់ ឃីស ពេលនេះបានចាកចោលស្រុកកំណើត ចេញទៅរកស៊ីលក់មួកនៅប្រទេសថៃ មកដល់ពេលនេះលោកលក់បាន២ថ្ងៃហើយ។
តារាមានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាការចាកចេញនេះ ដោយសារចង់ផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រអ្វីដែលគេហៅថា បំនិនជីវិត ព្រមជាមួយនឹងការតស៊ូ ចេញទៅរស់នៅម្នាក់ឯង ថាតើលំបាក និងជូបឧបសគ្គបែបណាខ្លះ។
ពេលខ្លះការបោះបង់អ្វីមួយដែលខ្លួនកំពុងតែមានសព្វថ្ងៃ មិនមែនជាការបរាជ័យទាំងស្រុងឡើយ ហើយលោកសង្ឃឹមថាការផ្លាស់ប្តូរមួយនេះ នឹងជួយឲ្យថ្ងៃណាមួយ ភាពជោគជ័យនឹងផ្តល់ឲ្យលោកវិញនៅថ្ងៃណាមួយ។
"បងមិនច្បាស់ថាមកខ្មែរវិញពេលណានោះទេ ហើយរឿងមករកស៊ីនៅថៃនេះ ក៏មិនហ៊ានថាជោគជ័យទាំងស្រុងដែរ ប៉ុន្តែបងត្រូវតែសាកល្បង"។ ផាប់ ឃីស បញ្ជាក់។
យ៉ាងណាមិញលោកមិនហ៊ានសន្និដ្ឋានទាំងស្រុងឡើយ ថានឹងត្រឡប់មករស់នៅស្រុកខ្មែរវិញពេលណានោះដែរ។ រីឯការងារសិល្បៈវិញ លោកបានផ្អាកហើយ បើសិនមានឱកាស ហើយនៅតែមានអ្នកគាំទ្រ ថ្ងៃណាមួយលោកនឹងត្រឡប់មកបម្រើអារម្មណ៍បងប្អូនទស្សនិកជនវិញ៕