ទស្សនិកជន​នឹង​បាន​ទស្សនា​ដោយ​សេរីរឿង "ប៉ុបពី​ទៅ​ហូលីវូដ​" នៅ​ថ្ងៃ​ស្អែក​នេះ

  • 2017-03-02 08:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ស្អែក​នេះ​មហា​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​ (CIFF) នឹង​ធ្វើ​ពិធី​សម្ពោធ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ខ្មែរ​ល្បី​ៗ​ ចំនួន​៨ រឿង​ និង​ភាព​យន្ត​បរទេស​ ១៣០​ រឿង​នៅ​កោះ​ពេជ្រ​។ ដោយ​ឡែក​រឿង​ "ប៉ុ​បពី​ទៅ​ហូ​លី​វូដ"​វិញ​ នឹង​ត្រូវ​ដាក់​បញ្ចាំង​មុន​​នៅ​ថ្ងៃ​ស្អែក​នេះ​ទស្សនិកជន​អាច​ទស្សនា​បាន​ដោយ​សេរី​ពុំ​មាន​ការ​លក់​សំបុត្រ​ទេ​នៅ​វាល​ហាល​កោះពេជ្រ​​។ នេះ​បើ​តាម​ កញ្ញា គឹម សុធារី ប្រាប់ Sabay។

ប្រធាន​គ្រប់​គ្រង​ទូ​ទៅ​នៅ​មហា​ស្រព​ភាព​យន្ត​អន្តរជាតិ​រូប​នេះ​បន្ត​ថា​ មួល​ហេតុ​ដែល​ជ្រើស​រើស​ទី​តាំង​វាល​ហាល​កោះ​ពេជ្រ​ចាក​បញ្ចាំង​រឿង "​ប៉ុប​ពី​ទៅហូ​លីវូដ​" ដោយ​សារ​វាល​ហាល​កោះ​ពេជ្រ​ធំ​ទូលាយ។​​ "ម្យ៉ាង​ទៀត​ពុក​ម៉ែ​បង​ប្អូន​ដែល​គាត់​ទៅ​លេង​ទី​នោះ​ នឹង​បាន​ទស្សនា​រឿង​ "ប៉ុប​ពី​ទៅ​ហូលីវូដ​" បាន​ដោយ​សេរី​ចាប់​ពី​ម៉ោង​ ៦​និង ៤៥ នាទី​​​ជាមួយ​និង​ការ​​បង្ហាញ​វត្ត​មាន​​តួ​នៅ​ក្នុង​រឿង​ហ្នឹង​ និង​ការ​បង្ហាញ​ Show ពី​ក្រុម​ Klap Yahandz របស់​លោក​វិសាល​"។

សម្រាប់​ខ្សែ​ភាព​យន្ត​ខ្មែរ​​ល្បី​ៗ​ចំនួន​៧​ រឿង​ និង​ខ្សែ​ភាព​យន្ត​បរទេស​ចំនួន​ ១៣០​ ​មហា​ស្រព​ភាព​យន្ត​អន្តរជាតិ​(CIFF) នឹង​ត្រូវ​ដាក់​បញ្ចាំង​រោង​ភាព​យន្ត​ទាំង​៩​ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ៤ ខែ មីនា ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​។ រោង​ភាព​យន្ត​ទាំង​ ៩ រួម​មាន​ Legen City Mall Legen Tk Avenue Legen ស្ទឹង​មាន​ជ័យ​ Major Cineplex By Cellcard Platinium Cineplex French Institute Bophanh Center Chak Tomuk Theater Open Air Daimond Iland ។​

អត្ថបទ៖ ឆុង ស៊ីណាន