ទស្សនាមង្គលការប្អូនស្រី VJ Alaskoo កាលពីយប់មិញ
- 2017-03-04 07:45:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាមង្គលការប្អូនស្រី VJ Alaskoo កាលពីយប់មិញ
ចន្លោះមិនឃើញ
មង្គលការប្អូនស្រីពិធីករ និងជាតារាសម្ដែង VJ Alaskoo កាលពីយប់មិញត្រូវបានធ្វើឡើងនៅទីរួមខេត្តកំពង់ឆ្នាំង។ ក្នុងនោះលោកបានអញ្ជើញភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈឲ្យចូលរួមចំនួន៦០ តុ។ នេះបើតាម VJ Alaskoo ប្រាប់ Sabay។
លោកបន្តថា ក្នុងចំណោម ៦០ តុ មានមិត្តភក្តិសិល្បៈតែ៣ តុប៉ុណ្ណោះដែលត្រូវបានលោកអញ្ជើញ ក្រៅពីហ្នឹងជាភ្ញៀវកិត្តិយសស្ថិតនៅក្រៅរង្វង់សិល្បៈ។ "បាទអូនមូលហេតុដែលបងអញ្ជើញមិតភក្តិសិល្បៈមកចូលរួមតិច ព្រោះបងគិតថាប្អូនស្រីបងគាត់មិនបានរៀបការនៅភ្នំពេញទេ គាត់រៀបការនៅខេត្តអញ្ចឹងហើយបានជាបងអត់ហ៊ានហៅអ្នកសិល្បៈច្រើន ខ្លាចពួកគាត់ពិបាកធ្វើដំណើរផ្លូវឆ្ងាយ។ ម្យ៉ាងទៀតរដូវនេះអ្នកសិល្បៈមានការងារច្រើន"។
ទៅទស្សនាទិដ្ឋភាពមង្គលការប្អូនស្រី VJ Alaskoo កាលពីយប់មិញខាងក្រោមនេះទាំងអស់គ្នា៖