ពីរោះ​ខ្លាំង​! MV ថ្មី “Beauty and the Beast” ពី ​Ariana Grande & John Legend

  • 2017-03-06 03:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង​ថ្មី​បទ “Beauty and the Beast” ដែល​ជា Versionថ្មី​ច្រៀង​ដោយ​តារា​ចម្រៀង​សំឡេង​ផ្អែម​ទាំង​ពីរ ​Ariana Grande និង John Legend ចេញ​ហើយ​មុន​នេះបន្តិច។

បទ​ថ្មី​នេះ​​នឹង​ត្រូវ​យក​​ទៅ​បញ្ចូល​ក្នុង​ភាពយន្ត “Beauty and the Beast” ដែល​សម្ដែង​ដោយ​តួ​ស្រី Emma Watson។ “Beauty and the Beast” ជា​សំនៀង​ដើម​របស់​តារា​សម្ដែង​ស្រី​ជើង​ចាស់​  Angela Lansbury ហើយ​បទ​នេះ​ក៏​ធ្លាប់​ច្រៀង​ដោយ​ Celine Dion និង​ Peabo Bryson នៅ​ក្នុង​ឆ្នាំ​១៩៩១ នៅ​ក្នុង​រឿង​តុក្កតា “Beauty and the Beast”។

ងាក​ទៅ​វីដេអូ​ចម្រៀង ​“Beauty and the Beast” ដែល​ជា​ Version ថ្មី Ariana Grande ស្លៀក​រ៉ូប​ពណ៌​ក្រហម​អូស​ដី​ដូច​ជា​ព្រះនាង ខណៈ John Legendអង្គុយ​លេង​ព្យាណូរ​បង្ហើរ​សំនៀង​ពីរោះ​រណ្ដំ​៕​​​​​

ប្រភព៖ Billboard   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី