មេម៉ូរី​កាត​ប្រភេទ​ ​SDXC​​ ​១TB​ ​តម្លៃ​ជាង​ ​១​ ​ពាន់​ដុល្លារ

  • 2017-03-06 04:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SanDisk​ ​បាន​ផ្ដល់​ភាព​ភ្ញាក់ផ្អើល​ដល់​ពិភពលោក​ ​ជា​មួយ​មេម៉ូរីកាត​ប្រភេទ​ ​SDXC​ ​ដែល​អាច​ផ្ទុក​ទិន្នន័យ​ដល់​ទៅ​ ​១TB។

SDXC​ ​ប្រភេទ​នោះ​ ​ក៏​ជា​មេម៉រីកាត​មុន​គេ​បង្អស់​អាច​ផ្ទុក​ទិន្នន័យ​ដល់​ទំហំ​ ​TB​ ​ហើយ​វា​ផលិត​សម្រាប់​រក្សា​រូបភាព​ដែល​មាន​គុណភាព​ច្បាស់​ ​ទិន្នន័យ​រូប​ប្រភេទ​ ​៣៦០​ ​ដឺក្រេ​ ​និង​វីដេអូ​ប្រភេទ​ ​4K។

ដោយ​ឡែក​ក្រុមហ៊ុន​មិន​ទាន់​បង្ហាញ​ពេល​ចេញ​លក់​ ​ក៏​ដូច​ជា​តម្លៃ​របស់​មេម៉ូរីកាត​នោះ​ទេ​ ​តែ​គេ​អាច​សន្និដ្ឋាន​ថា​ប្រមាណ​ជាង​ ​១​ ​ពាន់​ដុល្លារ​ ​ខណៈ​ ​SanDisk​ ​ធ្លាប់​ចេញ​លក់​មេម៉ូរីកាត​ទំហំ​ ​៥១២GB​ ​កាល​ពី​ឆ្នាំ​ ​២០១៤​ ​តម្លៃ​ ​៨០០​ ​ដុល្លារ៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី