តួកំប្លែង DJកូនកណ្ដុរ ចេញផលិតកម្មវិធីទូរទស្សន៍ខ្លួនឯង
- 2017-03-06 08:11:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួកំប្លែង DJកូនកណ្ដុរ ចេញផលិតកម្មវិធីទូរទស្សន៍ខ្លួនឯង
ចន្លោះមិនឃើញ
លោក ជុំ ផានិត ហៅ DJ កូនកណ្ដុរ ពេលនេះបានវិវត្តខ្លួនក្លាយជាអ្នកផលិតកម្មវិធីទូរទស្សន៍ហើយ បន្ទាប់ពីមានបទពិសោធន៍លើការងារសិល្បៈច្រើនឆ្នាំ។
ទូរទស្សន៍ដែលបានផ្ដល់ឲ្យ DJ កូនកណ្ដុរ សាកល្បងសមត្ថភាពនេះមានឈ្មោះថា ស្ថានីយទូរទស្សន៍NTV ដោយកម្មវិធីដែលលោកកាន់នេះមានឈ្មោះថា"ជួបថត"។ តារាសម្ដែងមានកំណើតមកពីស្រុកមេសាង ខេត្ត ព្រៃវែង រូបនេះប្រាបថា កម្មវិធី"ជួបថត" គឺជាកម្មវិធីសិល្បៈ ថ្មីមួយដែលលោកទើបតែបង្កើត មិនចម្លងគេឡើយ ដោយកម្មវិធីផ្ដោតលើការចុះជួបសម្ភាសជាមួយតារាចម្រៀង មិនមែនជាតារាអាជីព ដើម្បីឲ្យអ្នកទាំងនោះអាចបញ្ចេញសមត្ថភាព។
"មិនផ្ដោតតែលើការងារច្រៀងមួយមុខឡើយ ការនិយាយកំប្លែងឬក៏សមត្ថភាពសម្ដែងសិល្បៈផ្សេងទៀតក៏ អាចឆ្នៃយកមកបញ្ចាលក្នុងកម្មវិធីផងដែរ"។ DJ កូនកណ្ដុរ ថ្លែង។
តាមការលើកឡើងរបស់ លោក ជុំ ផានិត ហៅ DJ កូនកណ្ដុរ ខ្លួនបានសាកល្បងកម្មវិធីខាងលើបានចំនួន២ខែមកហើយ ដោយក្នុងនោះលោកមានពេល៣ខែ សម្រាប់សាកល្បងការងារនោះ ប្រសិនបើជាប់លោកនឹងក្លាយជាអ្នកដឹកនាំកម្មវិធីទូរទស្សន៍ពេញសុទ្ធតែម្ដង។
រយៈពេលនៃការសាកល្បងនេះនេះ លោកប្រាប់ថា មានអ្នកគាំទ្រច្រើន ដោយមានពេលខ្លះមានទស្សនិកជនខលហៅខ្លួនទៅសម្ភាសដល់ផ្ទះផងក៏មាន។ ជំហានដំបូងកម្មវិធី"ជួបថត" សាកល្បងតែអ្នកដែលមានសមត្ថភាពជិតៗរាជធានីភ្នំពេញសិនតែប៉ុណ្ណេះ ហើយឆាប់ៗខាងមុខនេះ គ្រោងចុះទៅតាមខេត្តថែមទៀត។
ប្រសិនបើអាចធ្វើបានតាមការគ្រោងទុក DJ កូនកណ្ដុរ ប្រាប់ថា ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍NTV គ្រោងឲ្យខ្លួនកាន់កម្មវិធីបន្តបន្ទាប់ទៀត។ ជាមួយនឹងការងារថ្មីនេះលោកបានប្ដេជ្ញាថា ខ្លួននិងខំប្រឹង មិនឲ្យថ្នាក់ដឹកនាំខកចិត្តឡើយ។ សូមស្ដាប់វីដេអូ របស់ លោក ជុំ ផានិត ហៅ DJ កូនកណ្ដុរ ជុំវិញការងារជាអ្នកដឹកកម្មវិធីទូរទស្សន៍ថ្មីទាំងអស់គ្នា៕