ប្រវត្តិជូរចត់ ប៊ុន ចាន់និមល ក្លាយជានិពន្ធនាយក មុនបញ្ចប់ថ្នាក់ទី១២
- 2017-03-07 08:33:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិជូរចត់ ប៊ុន ចាន់និមល ក្លាយជានិពន្ធនាយក មុនបញ្ចប់ថ្នាក់ទី១២
ចន្លោះមិនឃើញ
ក្នុងកិច្ចសម្ភាសន៍ជាមួយម្ចាស់ផលិតកម្ម សាស្ត្រា អ្នកស្រី ប៊ុន ចាន់និមល បានទម្លាយរឿងរ៉ាវមួយចំនួនដែល ប្រិយមិត្តទាំងអស់អាចនឹកស្មានមិនដល់ ដែលអ្នកស្រីក្លាយជាអ្នកនិពន្ធនាយកឲ្យទស្សនាវដ្ដីមួយ ទាំងមិនទាន់រៀនចប់ថ្នាក់ទី១២។
ទម្រាំអភិវឌ្ឍខ្លួនរហូតក្លាយជា និពន្ធនាយក ឲ្យទស្សនាវដ្ដី មួយ ទាំងមិនទាន់ចប់ថ្នាក់ទី១២ អតីតអ្នកនិពន្ធនិងដឹកនាំនៅផលិតកម្មហង្សមាស ប៊ុន ចាន់និមល បានឲ្យដឹងថា វាជាការពិបាក។ វ័យក្មេងកំពុងស្ថិតក្នុងការសិក្សា ឆ្លៀតរៀនបណ្តើរ ធ្វើការបណ្តើរ ដើម្បីបានកម្រៃផ្គត់ផ្គង់ជីវភាពរស់នៅម្នាក់ឯង លើទឹកដីភ្នំពេញ។ ការងារដែលត្រូវបំពេញមិនមែនជាក្តីស្រមៃ ប៉ុន្តែទាមទារធ្វើយ៉ាងណាត្រូវចេះបត់បែន និមល តែងតែលាក់មនុស្សគ្រប់គ្នានៅក្នុងក្រុមហ៊ុន ពីសារតា ក៏ដូចជាចំណេះមួយចំនួន ជាពិសេសមិនចេះប្រើប្រាស់ជំនាញកំព្យូទ័រជាដើម។
រឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅទីក្រុង តែបើងាកត្រឡប់ក្រោយបន្តិច ដោយហេតុចង់មករៀននៅភ្នំពេញពេក ប៊ុន ចាន់និមល បានកុហកក្រុមគ្រួសារក៏ដូចជាមិត្តភ័ក្ដិមួយចំនួនថា ថាបានជាប់ការងារមួយនៅរាជធានី តែជាក់ស្តែងទាំងអស់នេះជាការបោកប្រាស់ ដើម្បីបំពេញក្តីស្រមៃប៉ុណ្ណោះ។
"បើសុខៗសុំគាត់មកនៅភ្នំពេញ ច្បាស់ជាគាត់មិនឲ្យមកទេ តែបងនឹកឃើញវិធីកុហកមួយ ណាមានគេទាក់ទងមកបង ថាបងជាប់ជាអ្នកនិពន្ធហើយ។ បងកុហកទាំងមិត្តភក្តិ និងក្រុមគ្រួសារគ្រប់យ៉ាង ថាខ្លួនមានកន្លែងស្នាក់នៅល្អ មានហូបចុកគ្រប់គ្រាន់ តែធាតុពិតពេលខ្លះអត់លុយក្នុងខ្លួនក៏មាន"។ ប៊ុន ចាន់និមល បន្ថែម។
ម្នាក់ឯងនៅទីក្រុង មិនមែនជាការងាយស្រួលឡើយ លុយកាក់មិនមានហូរហៀរដូចគេ ចាយខ្វះមុខខ្វះក្រោយ តែ ប៊ុន ចាន់និមល មិនដែលបោះបង់ក្តីស្រមៃម្តងណាឡើយ។ មកដល់ទីក្រុង ប៊ុន ចាន់និមល រៀនវគ្គខ្លីនិពន្ធមួយនៅសមាគមអ្នកនិពន្ធកម្ពុជា។ រៀនចប់វគ្គខ្លីនេះភ្លាម ទោះមិនទាន់អាចឈានទៅដល់ការសម្រេចក្តីស្រមៃ តែអ្នកនិពន្ធរូបនេះ តែងកំណត់គោលដៅ និងដាស់តឿនខ្លួនឯងថា ការងារអ្វីក៏ដោយដែលនៅចំពោះត្រូវតែធ្វើ។
មកស្តាប់បទសម្ភាសន៍បន្ថែម រវាងក្រុមការងារ Sabay និងអ្នកស្រី ប៊ុន ចាន់និមលក្នុងវីដេអូខាងក្រោម៖
Sabay នឹងបញ្ចេញវីដេអូទាក់ទងនឹងការងារសិល្បៈ របស់អ្នកស្រី ប៊ុន ចាន់និមល កាលនៅក្នុងផលិតកម្មហង្សមាស និងសាន់ដេ ព្រមទាំងរឿងបរាជ័យទម្រាំឈានមកបើក ផលិតកម្មខ្លួនឯងដែលមានឈ្មោះថា សាស្ត្រា ពេលក្រោយទៀត។