P10 ចេញ​មិន​ទាន់​បាត់​ក្តៅ​ផង ​Huawei បង្ហើប​ដំណឹង P11​ ទៀត

  • 2017-03-09 03:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បញ្ចេញ​ ​P10/ P10 Plusក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរសព្ទ​ឆ្នាំ​ ​២០១៧​ ​លោក​ ​Bruce Lee​ ​អគ្គនាយករង​ ផលិតកម្ម​ទូរសព្ទ​របស់​ ​Huawei​​​ ​បាន​បង្ហើប​ថា​ក្រុមហ៊ុន​នឹង​បញ្ចេញ​ ​P11/ P11 Plusនា​ព្រឹត្តិការណ៍​សមាជ​ទូរសព្ទ​ឆ្នាំ​ ​២០១៨។

Huawei P10

ការ​បង្ហើប​នេះ​ ​គឺ​ធ្វើ​ឡើង​ក្រោយ​សន្ទុះ​នៃ​គាំទ្រ​លើ​ ​P10/ P10 Plus​ ​ហាក់​មាន​កំណើន​ខ្លាំង​ ​ហើយ​ ​Huawei​ ​នឹង​ចេញ​លក់​ស្មាតហ្វូន​ម៉ូដែល​នេះ​មុន​គេ​ក្នុង​ទីផ្សារ​អឺរ៉ុប​ ​ចាប់​ពី​ខែ​មេសា​នេះ។

លោក​ ​Bruce Lee​ ​មិន​មាន​បង្ហើប​ពី​បច្ចេកវិទ្យា​ដែល​អាច​នឹង​មាន​លើ​ ​P11/ P11 Plus​ ​នោះ​ទេ​ ​តែ​គេ​អាច​សន្និដ្ឋាន​ថា​ខ្ពស់​ជាង​ ​P10/ P10 Plus​ ​ដែល​ប្រើ​បន្ទះ​ឈីប​ប្រភេទ​ ​Kirin 960​ ​RAM 4 GB សម្រាប់​ ​P10 និង​ ​RAM 4 GB ឬ 6 GB​ ​សម្រាប់​ ​P10 Plus៕

ចុចអាន ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម