កែវ​ រំចង់​ ក្លាយ​ជា​គ្រូ​ដឹកនាំ​ក្រុម​បាល់ទាត់​ប្រជែង​យក​ពាន​ Soccer League

  • 2017-03-09 06:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ជួរ​មុខ​ប្រចាំ​ប្រទេស​ កែវ​ រំចង់​ បង្ហាញ​មុខ​ជា​ថ្មី​ម្ដង​ទៀត​ហើយ​ តែ​លើក​នេះ​គឺ​នាំ​កូន​ក្រុម​បាល់ទាត់​ Mix Sport FC​ ដើម្បី​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​បាល់ទាត់​ Soccer League បាត់ដំបង។​

ក្រុមបាល់ទាត់ Mix Sport FC របស់ កែវ រំចង់ ក្រហម

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ កែវ​ រំចង់ ​ក្រុម​បាល់ទាត់​របស់​គេ​មាន​ឈ្មោះ​ថា​ Mix Sport FC មាន​សមាជិក​ ១៦នាក់​ ហើយ​កំពុង​ត្រៀម​ចាំ​ថ្ងៃ​ប្រកួត​ក្នុង​ពាន​រង្វាន់​ Soccer League បាត់ដំបង នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុន​នេះ។​ អ្នក​ប្រដាល់​ល្បី​ឈ្មោះ​រូប​នេះ​ រំពឹង​ខ្ពស់​ថា​ក្រុម​របស់​ខ្លួន​នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ណា​មួយ ​ព្រោះ​សមាជិក​ក្រុម​និមួយៗ​លេង​យល់​ចិត្ត​គ្នា​បាន​ល្អ​ ហើយ​ពិសេស​ទៀត​នោះ​ក្រុម​របស់​គេ​មាន​ខ្សែ​ការពារ​រឹងមាំ​ទៀត​ផង។​

លោក​ ថោ​ សេដ្ឋា​ មន្ត្រី​រៀបចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រុម​ចូល​រួម​ទាំង​អស់​មាន​ ៣២​ក្រុម​ និង​ចែក​ជា​៨ពូល។​ តែ​ដោយ​ក្រុម​ដាក់​ពាក្យ​ចូល​រួម​ច្រើន​ទើប​តម្រូវ​ឲ្យ​ប្រកួត​ជម្រុះ​ សម្រាប់​ក្រុម​ណា​ដែល​មិន​ជាប់​ពេល​ចាប់​ឆ្នោត​ចែក​ពួល។​ នៅ​ពេល​រក​ឃើញ​៨ក្រុម​ ដែល​ឈ្នះ​វគ្គ​ជម្រុះ​ហើយ​ទើប​យក​ទៅ​បញ្ចូល​បង្គ្រប​ក្នុង​ពូល​និមួយៗ​ រួច​ទើប​ធ្វើ​ការ​ប្រកួតប្រជែង​រក​ជើងឯក​តែ​ម្ដង។​

ពានរង្វាន់ Soccer League បាត់ដំបង

Soccer League​ បាត់ដំបង​ នេះ​ប្រកួត​មាន​រយៈ​ពេល​ ១ខែ​ ចាប់​ផ្ដើម​ប្រកួត​ជម្រុះ​តាំង​ពី​ថ្ងៃ​ថ្ងៃ​ទី៨​ ខែ​មិនា​ ឆ្នាំ​ ២០១៧​ម្សិលមិញ​ រហូត​ដល់ ​ថ្ងៃ​ទី៨​ ខែ​មេសា​ ទើប​បញ្ចប់។​ ក្រុម​ជើងឯក​ ទទួល​បាន​ ពានរង្វាន់​១​ មេដាយ១​ ទឹក​ប្រាក់​ ៦លាន​រៀល​ លេខ២​ មេដាយ​១ ទឹកប្រាក់​ ៤លាន​រៀល​ លេខ៣​ មេដាយ១​ ទឹកប្រាក់ ២លាន​រៀល​ និង​លេខ៤​ ទឹក​ប្រាក់​ ១លានរៀល៕​

អត្ថបទ៖ នួន ស៊ីណា​