​សម្ដេច​តេជោ​ ហ៊ុន សែន សម្រេច​ដំឡើង​អនុវិទ្យាល័យកំពង់​ត្របែក​ ទៅ​ជា​វិទ្យាល័យ​

  • 2017-03-10 04:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធាភិសេក និង​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​សិរី​សាគរ ហៅ​វត្ត​កំពង់ត្របែក ស្ថិត​ក្នុង​ទី​រួម​ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែងកាលពីព្រឹកមិញនេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន បាន​សម្រេច​តំឡើង​អនុវិទ្យាល័យ​កំពង់​ត្របែក​ទៅ​ជា វិទ្យាល័យ​កំពង់​ត្របែក​វិញ​ ព្រមទាំងសម្រេច​ផ្ដល់​អគារ​ ២​ខ្នង​បន្ថែម​ទៀត​។

(រូបភាព៖ FB សម្ដេច ហ៊ុន សែន)

នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នោះ​ សម្ដេច​តេជោ​ ហ៊ុន សែន បាន​សម្រេច​ផ្ដល់​អគារ​ ២​ខ្នង​បន្ថែម​ទៀត​ ក្នុង​នោះ​មួយ​ខ្នង​ មាន​កម្ពស់​បី​ជាន់ ស្មើ​នឹង​១៨​បន្ទប់​ សរុប​ទាំង​ពីរ​ខ្នង​ស្មើ​នឹង​ ៣៦​បន្ទប់​។ ​បន្ថែម​លើ​ពី​នេះ​ទៀត​សម្ដេច​ ហ៊ុន សែន​ សម្រេច​ផ្ដល់​អគារ​ទី​ចាត់​ការ​១​ខ្នង​ទៀត ស្មើ​នឹង​៣​បន្ទប់​។

មិន​តែ​ប៉ុណ្ណោះ​ដើម្បី​ជួយ​សម្រួល​ដល់​លោក​គ្រូ អ្នក​គ្រូ​ និង​សិស្ស​ដែល​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មក​បង្រៀន និង​មក​សិក្សា​នោះ ​សម្ដេច ហ៊ុន សែន បាន​ផ្ដល់​អគារ​ស្នាក់​នៅ​របស់​គ្រូ និង​សិស្ស​ចំនួន​ ២០​បន្ទប់​ ព្រម​ទាំង​រៀបចំ​តារាង​បាល់​ទាត់ បាល់​ទះ ព្រម​ទាំង​កីឡា​ផ្សេងៗ​ទៀត​នៅ​ក្នុង​វិទ្យាល័យ​កំពង់​ត្របែក​ផង​ដែរ​។

(រូបភាព៖ FB សម្ដេច ហ៊ុន សែន)

សម្ដេច​តេជោ ហ៊ុន សែន ​ក៏​បាន​រំលឹក​ផង​ដែរ​ថា ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង ជា​ខេត្ត​ដែល​សម្ដេច​បាន​អញ្ជើញ​មក​ដល់ កាល​ពី​នៅ​កាន់​តំណែង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី​នា​ឆ្នាំ​១៩៨៥ ពោល​ក្រោយ​ឡើង​កាន់​តំណែង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ពេល​នោះ​ហើយ ដែល​សម្ដេច​បាន​ដាក់​ចេញ​ទ្រឹស្ដី មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ឲ្យ​អត់​ឃ្លាន​ទាំង​មិន​បាន​ដឹង និង​បាន​ដោះស្រាយ​នោះ​ទេ៕

ព្រះវិហារវត្ត​សិរី​សាគរ ហៅ​វត្ត​កំពង់ត្របែក(រូបភាព៖ FB សម្ដេច ហ៊ុន សែន)

អត្ថបទ៖ វឌ្ឍនៈ