ក្រុមហ៊ុន​ផលិត​ទូរសព្ទ​សម្រាប់​សេដ្ឋី​ដូរ​ម្ចាស់​ទៀត​ហើយ​

  • 2017-03-14 02:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណាៗ​ក៏​ដឹង​ដែរ​ថា​ Vertu ជា​ម៉ាក​ទូរសព្ទ​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ដោយ​សារ​តែ​មាន​ការ​ផលិត​ជា​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​ទូរសព្ទ​ដទៃ។ ហើយ​ពេល​នេះ​ Vertu បាន​ប្ដូរ​អ្នក​កាន់​កាប់​ជា​លើក​ទី​បី​​ចាប់​តាំង​ពី​ចាប់​ផ្ដើម​មក។

ដើម​ឡើយ​ Vertu ​បង្កើត​ឡើង​ និង កាន់​កាប់​ដោយ​ក្រុមហ៊ុន​ Nokia តែ​ក្រោយ​មក​ត្រូវ​បាន​ក្រុមហ៊ុន​ Godin Holdings ​ទិញ​យក​​ក្នុង​តម្លៃ​​ប្រមាណ​ ២១០ លាន​ដុល្លារ។ អ្នក​កាន់​កាប់​ចុង​ក្រោយ​នេះ​គឺ​សេដ្ឋី​សញ្ជាតិ​ទួរគី​លោក​ Hakan Uzan ដែល​បាន​ចាយ​ ៦១ លាន​ដុល្លារ​ទិញ​យក​ Vertu។

អ្នក​នាំ​ពាក្យ​របស់​លោក​ Hakan បាន​​លើក​ឡើង​ថា​ ៖ «ខ្ញុំ​រំពឹង​ថា​នឹង​ធ្វើ​ការ​ជា​មួយ​ក្រុម​ការងារ​ និង ផ្ដល់​​ជា​ការ​បណ្ដាក់​ទុន​ដើម្បី​អាច​​ឲ្យ​ Vertu ឡើង​ដល់​ចំណុច​កំពូល​របស់​ខ្លួន»៕​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម