ម្ហូប​ថៃ​រសជាតិ​ដើម ចម្អិន​ដោយ​ចុងភៅ​ជនជាតិ​ថៃ​នៅ​អូត្រេះ​ ក្រុងព្រះសីហនុ

  • 2017-03-14 02:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផាត់​ថៃ បុកល្ហុង តុងយ៉ាំ... រសជាតិ​អាហារ​ថៃ ដែល​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​​ពីសំណាក់​ប្រជាជន​ថៃ និងបរទេស ក៏​ដូចជា​ប្រជាជន​ខ្មែរ។

ធ្លាប់​ឮ​ថា​អ្នក​ខ្លះ​ដើម្បី​ញ៉ាំ​ម្ហូប​ថៃ សុខចិត្ត​ជិះ​ឡាន ជិះ​យន្តហោះ​ទៅ​បាងកក​ដើម្បី​រក​ឲ្យ​បាន​ម្ហូប​ថៃ​រស​ជាតិ​ដើម​ពិត។ ប៉ុន្តែ​ខណៈនេះ អ្នក​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ដូច​កាល​ពី​មុន​ទៀត​ឡើយ ដោយ​គ្រាន់​តែ​មក​កាន់​ក្រុងព្រះសីហនុ​ និង​ឆ្ពោះ​ទៅ​កាន់​តំបន់​អូត្រេះ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៤គីឡូម៉ែត្រពីទីប្រជុំជន នោះ​អ្នក​នឹង​ទទួល​អាហារ​ដ៏​ឆ្ងាញ់​ដូច​ក្តីរំពឹង​ទុក​មិន​ខាន។

សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​សម្រាក​កម្សាន្ត​នៅ​ទី​ស្ងប់​ស្ងាត់ និង​​មាន​មនុស្ស​តិចជាង​ទីប្រជុំជន​ អាចធ្វើដំណើរមក​អូត្រេះ។ ភោជនីយដ្ឋាន​ Green Lantern Thai Restaurant ទើប​តែ​បើក​ដំណើរ​ការ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៦​កន្លង​ទៅនេះ ដែល​មាន​ចុងភៅ​ជន​ជាតិ​ថៃ​មាន​បទ​ពិសោធន៍​ក្នុង​ការ​​ចម្អិន​អាហារ​ថៃ និង​បរទេស​យ៉ាង​ឆ្ងាញ់​ពិសារ។

លោក Olivier RUC បាន​ឲ្យ​ដឹង​ថា មាន​អតិថិជន​ដែល​អញ្ជើញ​មក​ទទួល​ទាន​ភាគច្រើន​មាន​ការ​ស្ងើច​សរសើរ​ចំពោះ​ម្ហូប​ក្នុង​ភោជនីយដ្ឋាន​របស់​លោក​នូវ​រសជាតិ។ លោក​បន្ត​ថា​អ្នក​ដែល​ចូល​ចិត្ត​មក​ទទួល​ទាន​នៅ​ទីនេះ​មាន​គ្រប់​ទិសទី ប៉ុន្តែ​ភាគ​ច្រើន​ជា​អ្នក​ក្នុង​តំបន់​ដូចជា​​ភោជនីយដ្ឋាន​ និង​សណ្ឋាគារ​ក្បែរៗ​នោះ​ដែល​តែង​កុម្ម៉ង់​អាហារ​ជាប្រចាំ។

ភោជនីយដ្ឋាន​ថៃ​តែ​មួយ​ប្រចាំ​តំបន់​អូត្រេះនេះ មាន​ភេសជ្ជៈ​ផ្លែឈើ​ក្រឡុក​តម្លៃត្រឹម​តែ ១ដុល្លាក្នុង​១កែវ និង​ ២,៥ដុល្លាប៉ុណ្ណោះ​ក្នុង​១ថូ។ រីឯម្ហូប​អាហារវិញ​មាន​តម្លៃ​ប្រមាណជា​ចាប់​ពី​ ១,៥ដុល្លា ឡើង​ទៅ។​ ភោជនីយដ្ឋាន​ Green Lantern Thai Restaurant មាន​ Free Wifi ដែល​ចាប់​បើក​បម្រើ​សេវាកម្ម​ម្ហូប​អាហារ​ចាប់​ពី​ថ្ងៃ​ចន្ទ រហូត​ដល់​ថ្ងៃ​សៅរ៍ ចាប់​ពី​ម៉ោង ១.៣០នាទីរសៀល​ រហូត​ដល់​ម៉ោង ១០យប់​ (ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ) និង​ ៤.៣០នាទីរសៀល ដល់​ម៉ោង១០យប់ (ថ្ងៃសៅរ៍)៕

អត្ថបទ៖ ភ្នាក់ងារ​ប្រចាំ​ខេត្ត​ព្រះសីហនុ កើត ចន្ទ្រា

អត្ថបទថ្មី