រឿង​ភាគ​​ហុងកុង​ថ្មីល្បី​ល្អ​មើល​អស់ទាស់​ ២ ត្រៀម​ចាក់ផ្សាយ​លើ PNN ឆាប់ៗ​នេះ​

  • 2017-03-15 04:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាប់ៗ​នេះ ស្ថានីយ​ទូរទស្សន៍ ភី​អិន​អិន (PNN) នឹង​ចាក់​ផ្សាយ​រឿង​ភាគ​ហុងកុង TVB ២ រឿង​ទៀត ឆ្លុះបញ្ចាំង ២ សម័យ​កាល​ផ្សេង​គ្នា​ គឺ​សម័យ​បច្ចុប្បន្ន​ និង​បុរាណ ប៉ុន្តែ​សាច់​រឿង​ពិតជា​ល្អ​មើល និង​មិន​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​ខក​បំណង​ឡើយ។

ខ្សែ​ភាព​យន្ត​ទី ១ គឺ​រឿង «អាថ៌កំបាំង​មរណៈ» ដែល​នឹង​ចូល​មក​បម្រើ​អារម្មណ៍​ទស្សនិកជន​បន្ទាប់ពី​រឿង «ជម្លោះ​ក្នុង​សំណាញ់​ច្បាប់»។

«អាថ៌កំបាំង​មរណៈ»

នេះ​ជា​ភាព​យន្ត​ភាគ​ហុងកុង​បែប​សម័យ ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ចុង​ឆ្នាំ ២០១៦ ដោយ​មាន​តារា​ល្បីៗ​ជាច្រើន​ចូលរួម​សម្ដែង​ដូចជា​៖ Vincent Wong, Roger Kwok, Rebecca Zhu និង Stephanie Ho ជាដើម។

ខ្សែ​ភាព​យន្ត​នេះ​បង្ហាញ​ពី​ខ្សែ​ជីវិត​របស់ Wai Yat Sing (Roger Kwok) ដែល​ត្រូវ​បាន​គេ​ចាប់​ជំរិត​ទៅ​កោះ​មួយ​នៅ​វៀតណាម ហើយ​អំឡុង​ពេល​ជាប់​ឃុំ​នេះ គ្រួសារ​លោក គិត​ថា​លោក​បាន​ស្លាប់​បាត់​ទៅ​ហើយ ​។ ១០ ឆ្នាំ​ក្រោយ Wai Yat Sing ក៏​ត្រឡប់​មក​វិញ តែ​ត្រូវ​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្លួន​មាន​។ តើ Wai Yat Sing នឹង​បន្ត​ខ្សែ​ជីវិត​វែងឆ្ងាយ និង​ស្មុគស្មាញ​មួយ​នេះ​បាន​ដោយ​របៀប​ណា?

ភាពយន្ត​ភាគ​បែប​សម័យ​មួយ​នេះ នឹង​ចាក់​ផ្សាយ​ចាប់ពី​ថ្ងៃ​ទី​១៧ មីនា​នេះ​តទៅ នៅ​PNN រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​ និង ថ្ងៃ​​សុក្រ ម៉ោង ១១ ថ្ងៃត្រង់ ដល់ ១ រសៀល។

អាថ៌កំបាំង​មរណៈ

«រូបមន្ត​ជីវិត»

ដោយ​ឡែក​រឿង​ភាគ​ហុងកុង​មួយ​ទៀ​ត នឹង​បង្ហាញ​ជូន​ពី​សាច់រឿង​បែប​បុរាណ​វិញ​ម្ដង ដែល​មាន​ចំណង​ជើង​ថា «រូបមន្ត​ជីវិត» បន្ទាប់​ពី​រឿង «អធិរាជ​សៀងហៃ»។

អ្វី​ដែល​ប្លែក​អារម្មណ៍​នោះ គឺ​ការ​គ្រង​សម្លៀក​បំពាក់​ចិន​បុរាណ រួម​នឹង​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​សម្ដែង​របស់​តួអង្គ​នី​មួយៗ មាន​ទាំង​កំប្លែង កម្សត់ ស្នេហា ការ​តស៊ូ មិន​ធ្វើ​ឲ្យ​ធុញទ្រាន់​ឡើយ។

«រូបមន្ត​ជីវិត» ជា​ភាព​យន្ត​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ធ្វើ​ម្ហូប​យ៉ាង​ចំណាន​របស់​តួឯក​ប្រុស Tony Hung (Ding Yat San) និង​មាន​រហស្សនាម​ថា «អណ្ដាត​មាស» ដែល​អាច​ដឹង​គ្រប់​រសជាតិ និង​គ្រឿង​ផ្សំ​ទាំង​អស់​នៃ​មុខ​ម្ហូប និង​មិន​មាន​នរណា​ម្នាក់​ប្រៀប​បាន។

រឿង​ភាគ​បុរាណ​នេះ​ចូលរួម​សម្ដែង​ដោយ Tony Hung (Ding Yat-san), Ram Chiang (Ding Yat), Sisley Choi (Sek Yau), រួម​នឹង​តារា​ល្បីៗ​ជាច្រើន​ទៀត។

«រូបមន្ត​ជីវិត» នឹង​ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ​ទី​២០ មីនា​តទៅ រៀង​រាល់​ថ្ងៃ ចន្ទ ដល់ ពុធ ម៉ោង ១១ ថ្ងៃ​ត្រង់ ដល់ ១ រសៀល លើ​កញ្ចក់​ទូរទស្សន៍ PNN។

រូបមន្ត​ជីវិត៖​ ​

ដោយ​៖ វិទូ

អត្ថបទថ្មី