អតីតអ្នកដឹកនាំហង្សមាស ប៊ុន ចាន់និមល លះបង់និពន្ធនាយក ឈោងចាប់ក្តីស្រមៃ
- 2017-03-15 07:42:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអ្នកដឹកនាំហង្សមាស ប៊ុន ចាន់និមល លះបង់និពន្ធនាយក ឈោងចាប់ក្តីស្រមៃ
ចន្លោះមិនឃើញ
កាលពីសប្ដាហ៍មុនៗ ក្រុមការងារ Sabay បានលើកយកពីជីវប្រវត្តិម្ចាស់ផលិតកម្មសាស្ត្រាក៏ដូចជាអ្នកនិពន្ធ មកបង្ហាញជូនទស្សនិកជនរួចម្តងហើយ។ ជាក់ស្ដែងថ្ងៃនេះ អ្នកគាំទ្រ នឹងបានដឹងបន្ថែមពាក់ព័ន្ធស្នាដៃអ្នកនិពន្ធ ប៊ុន ចាន់និមល រូបនេះ កាលនៅក្នុងផលិតកម្មហង្សមាស និង សាន់ដេ ក្រោយពីសម្រេចចិត្តបោះបង់ងារជានិពន្ធនាយកនៅទស្សនាវដ្ដីមួយ។
ទម្រាំបានឈានមកដល់ក្តីស្រមៃ ប៊ុន ចាន់និមល តស៊ូ និងព្យាយាមផ្លាស់ប្ដូរកែច្នៃខ្លួនឯងពីដំណាក់មួយទៅដំណាក់មួយ មិនដែលហ៊ានរំលងឡើយ។ រហូត អ្នកស្រី បានក្លាយជាអ្នកនិពន្ធនាយកឲ្យទស្សនាវដ្ដីមួយ ទាំងមិនទាន់រៀនចប់ថ្នាក់ទី១២។
យ៉ាងនេះក្តី អ្នកស្រីមិនបានបង្ខាំងខ្លួនឯងឲ្យនៅដដែលឡើយ ក្នុងនោះអ្នកស្រីតែងគិតថា វេលាសមគួរមួយណា ត្រូវធ្វើការងារដើម្បីបទពិសោធន៍ ឬ ការងារដើម្បីបំពេញក្តីស្រមៃខ្លួន។ មានពេលមួយដែល ប៊ុន ចាន់និមល បានជួបជាមួយលោក ខាំ ភូរិ ដោយចៃដន្យពេលនោះហើយ ដែលអ្នកស្រីមានឱកាសអាចបន្តចាប់យកអ្វីអាចបន្តនឹងឈានទៅដល់ក្តីស្រមៃបន្ទាប់។
ទន្ទឹមនឹងការសាកល្បងដំបូង និមល មានឱកាសសរសេរបទមួយចំណងជើងថា "ប្អូនស្រី" ឲ្យតារាចម្រៀង ឱក សុគន្ធកញ្ញា និង ដឹកនាំបទមួយ "អ្នកណានាំអូនមក" ឲ្យលោក ព្រាប សុវត្ថិ។
"បងចាំបានថា ពេលដែលថ្នាក់លើដាក់កិច្ចការនេះឲ្យបងធ្វើគឺបងភ័យដែរ មិនដឹងថាខ្លួនឯងអាចធ្វើបាននោះទេ តែបងជម្នះ និងខិតខំ ម្យ៉ាងយើងធ្វើឲ្យតារាកំពូលប្រចាំប្រទេសទៀត តែលទ្ធផល គឺអាចទទួលយកបាន"។ ប៊ុន ចាន់និមល បន្ថែម។
សូមទស្សនាវីដេអូដែលក្រុមការងារ Sabay បានសម្ភាសន៍ផ្ទាល់ជាមួយ ប៊ុន ចាន់និមលខាងក្រោម៖
ក្រោយមក អ្នកស្រីក៏បានចាកចេញពីផលិតកម្មហង្សមាស ចូលទៅផលិតកម្មសាន់ដេ និងបាននិពន្ធបទជាច្រើនជាពិសេសបទ "ទឹកលុយសម្លាប់ទេកចិត្តខ្ញុំ" ច្រៀងដោយលោក ឆាយ វិរយុទ្ធ។ មិនយូរប៉ុន្មានគោលដៅដែល អ្នកស្រី បានគ្រោងទុកកាន់តែខិតជិតមកដល់ រហូតឈានបើកផលិតកម្មខ្លួនឯង។ តែយ៉ាងណា សប្តាហ៍ក្រោយក្រុមការងារ Sabay នឹងបង្ហាញជូនថាតើអ្នកស្រី ឆ្លងកាត់រឿងរ៉ាវបែបណាខ្លះ ទើបឈានមកបើកផលិតកម្មខ្លួនឯងជាបន្តទៀត៕