អាហារដ្ឋាននៅ Victory Hill មានតម្លៃថោកជាងហាងនានាក្នុងក្រុងព្រះសីហនុ
- 2017-03-21 02:14:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារដ្ឋាននៅ Victory Hill មានតម្លៃថោកជាងហាងនានាក្នុងក្រុងព្រះសីហនុ
ចន្លោះមិនឃើញ
នៅ Victory Hill សម្បូរជនបរទេសទៅទីនោះណាស់ និងមានអាហារទាំងខ្មែរនិងបរទេសសម្រាប់ទទួលទានទាំងពេលព្រឹក ពេលថ្ងៃត្រង់ និងល្ងាច ក៏ដូចជាអាហារសម្រន់។ កុំថាកន្លែងដែលមានជនជាតិអឺរ៉ុបទៅច្រើន សុទ្ធតែថ្លៃ ព្រោះ Victory Hill ឬខ្មែរភាគច្រើនហៅថា ឧត្តុនិយម មានអាហារដ្ឋានដែលមានតម្លៃថោកបើប្រៀបធៀបទៅនឹងភោជនីយដ្ឋាននានាក្នុងក្រុងព្រះសីហនុ។
ក្នុងនោះមានអាហារដ្ឋានចំនួន៥កន្លែងនៅជាប់ៗគ្នាបម្រើអាហារបែបសាមញ្ញ ប៉ុន្តែរសជាតិឆ្ងាញ់និងមានបរទេសជាច្រើនពេញនិយមទៅទទួលទាន។ ក្នុងចំណោមអាហារដ្ឋានតម្លៃថោកនៅ Victory Hill មានអាហារដ្ឋានមួយដែលថោកក្នុងចំណោមថោក ថែមទាំងមានរសជាតិឆ្ងាញ់ជាងគេ ហៅថា Mr. Heng ដែលមានអាហារក្នុងតម្លៃចាប់ពី ១.៧៥ដុល្លា ឬ៧០០០រៀល ទៅ ៤ដុល្លា ឬ១៦០០០រៀល តែប៉ុណ្ណោះ។
សម្រាប់ការចម្អិនអាហារវិញមានភាពរហ័សទាន់ចិត្ត និងបម្រើក្ដៅដែលធ្វើឲ្យភ្ញៀវរីករាយក្នុងការទទួលទាន់។ រីឯភេសជ្ជៈវិញ មានតម្លៃចាប់ពី ០.៥ដុល្លា ឬ២០០០រៀលប៉ុណ្ណោះក្នុងមួយកែវ សម្រាប់កាហ្វេ និងចាប់ពី១ដុល្លា ឬ៤០០០រៀលសម្រាប់ទឹកផ្លែឈើក្រឡុកស្រស់ៗដូចជា ចេក ស្វាយ ប៉ាស្យុង ដូង ប័រ និងម្នាស់ជាដើម។
លោក ហេង ជាម្ចាស់អាហារដ្ឋាន Mr. Heng បាននិយាយថា «ហាងខ្ញុំលក់មិនសូវថ្លៃទេ ហើយក៏មិនសូវចំនេញប៉ុន្មានដែរសម្រាប់ម្ហូបនីមួយៗ ប៉ុន្តែខ្ញុំសប្បាយចិត្តព្រោះហាងខ្ញុំមានភ្ញៀវចេញចូលមិនចេះដាច់ ហើយគេសរសេរថាឆ្ងាញ់»៕