លីគ​លំដាប់​ទី​២​ម្សិលមិញ ​ក្រុម​វិសាខា ​ស៊ី​ខេត្ត​កំពង់​ស្ពឺ​មិន​ប្រណី ១៧-០

  • 2017-03-27 02:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​លីគ​លំដាប់​ទី​២​របស់​កម្ពុជា ​ម្សិលមិញ​នេះ ​មាន​៣​គូ​ប្រកួត​គ្នា ខណៈ​ដែល​ក្រុម​វិសាខា​ដែល​ទើប​តែ​បង្កើត​នោះ ​យក​ឈ្នះ​ក្រុម​ខេត្ត​កំពង់​ស្ពឺ​មិន​ប្រណី​នោះ​ទេ​ក្នុង​លទ្ធផល ១៧-០។

លីគ​លំដាប់​ទី​២​របស់​កម្ពុជា​បាន​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​របស់​ខ្លួន​ហើយ ​ដោយ​មាន​៨​ក្រុម​ចូល​រួម​ដូចជា ​វិសាខា ​ខេត្ត​ស្វាយ​រៀង ​ខេត្ត​កំពង់​ស្ពឺ ​ខេត្ត​កំពង់​ចាម ​យុវជន​ក្រសួង​ការពារ​ជាតិ ​ខេត្ត​កំពង់​ឆ្នាំង ​ក្រុម Soltilo Angkor FC ​និង​ក្រុម​យុវជន​សាលា​បាល់ទាត់​បាទី។ ដោយ​ឡែក​ក្នុង​សប្ដាហ៍​ទី​១​ម្សិលមិញ​នេះ មាន​៣​គូ​ហើយ​ដែល​បាន​ប្រកួត​គ្នា ​គឺ​ក្រុម​ស្វាយ​រៀង ០-០ ​កំពង់​ចាម ​ក្រុម​វិសាខា ​១៧-០ ​កំពង់​ស្ពឺ ​និង​ក្រុម​កំពង់​ឆ្នាំង ០-៣ ​យុវជន​ក្រសួង​ការពារ​ជាតិ។

បើ​តាម​លទ្ធផល​ខាង​លើ​នេះ ​ប្រិយមិត្ត​អាច​មើល​ឃើញ​ថា​ក្រុម​វិសាខា ​ដែល​ដឹក​នាំ​ដោយ​លោក ហុក សុជីវ័ន្ត ​កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​ហើយ ​ក្រោយ​ពី​បំបាក់​ក្រុម​ខេត្ត​កំពង់​ស្ពឺ​ចាស់​ដៃ​ដល់​ទៅ ១៧-០ ​នេះ។ ដោយ​ឡែក​ក្រុមមួយ​នេះ ក៏​មាន​បំណង​ចង់លើក​ពាន​លីគ​ទី​២​នេះ ​ដើម្បី​បាន​កៅអី​ឡើង​ទៅ​លេង​លីគ​កំពូល​កម្ពុជា​នៅ​រដូវ​កាល​ក្រោយ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ