Cellcard បង្កើតព្រឹត្តិការណ៍ថ្មីផ្ដោតសំខាន់លើយុវជនកម្ពុជា
- 2017-03-28 05:02:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cellcard បង្កើតព្រឹត្តិការណ៍ថ្មីផ្ដោតសំខាន់លើយុវជនកម្ពុជា
ចន្លោះមិនឃើញ
សែលកាត(Cellcard) បានសម្ពោធគំនិតផ្ដួចផ្ដើមមួយទៀតហើយកាលពីពេលថ្មីៗនេះ ដោយផ្ដោតសំខាន់លើយុវជន ជាមួយនឹងព្រឹត្តិការណ៍ដូចជា ៖
គំនិតទាំង ៣ នេះ បង្កើតឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជន ដោយបង្ហាញថា Cellcard យកចិត្តទុកដាក់ចំពោះការអភិវឌ្ឍចំណេះដឹង និងការស្វែងយល់ពីតម្រូវការយុវជនខ្មែរ។
នាយកផ្នែកផ្សព្វផ្សាយនិងទំនាក់ទំនង Cellcard អ្នកស្រី Cheryl Gray និយាយថា ៖ « យុវជនជាសសរទ្រូង និងអនាគតរបស់ប្រទេសជាតិ ហើយពួកគេសក្ដិសមនឹងទទួលបានបទពិសោធន៍កាន់តែប្រសើរ និងយល់ច្បាស់ពីក្រុមហ៊ុនប្រតិបត្តិករសេវាទូរសព្ទ» ។
អ្នកស្រីបានបន្ថែមទៀតថា៖ "យើងចង់ឲ្យទំនាក់ទំនងរបស់យើងនឹងពួកគេកាន់តែជិតស្និទ្ធ និងធានាបានថាយើងផ្ដល់អត្ថប្រយោជន៍កាន់តែប្រសើរដល់យុវជន និងផ្ដល់ជាឱកាសសម្រាប់ពួកគេរក្សាទំនាក់ទំនង ដើម្បីបង្កើតមិត្តភាព ស្វែងយល់ពីអ្វីថ្មីៗ និងអភិវឌ្ឍន៍ខ្លួនដូចយុវជនបណ្ដាប្រទេសនានាក្នុងតំបន់ដែរ"។
ក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរសព្ទខ្មែរតែមួយគត់ Cellcard យកចិត្តទុកដាក់ចំពោះអនាគតប្រទេសជាតិ និងមានទស្សនវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឲ្យកាន់តែរីកចម្រើន។
សេវាអ៊ីនធឺណិតតាមទូរសព្ទ ជាផ្នែកមួយដ៏សំខាន់ នៃកត្តាជំរុញការអភិវឌ្ឍ ប៉ុន្តែវាសម្រេចទៅបានអាស្រ័យដោយការភ្ជាប់ទំនាក់ទំនងមនុស្សគ្រប់គ្នា តាមរយ:អ៊ីនធឺណិតក្នុងតម្លៃសមរម្យបំផុត។