មិនទាន់ដឹងអីផង លេចធ្លាយរូបរាង Mercedes-Benz S-Class ស៊េរីឆ្នាំ២០១៨ បាត់!
- 2017-04-01 04:36:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់ដឹងអីផង លេចធ្លាយរូបរាង Mercedes-Benz S-Class ស៊េរីឆ្នាំ២០១៨ បាត់!
ចន្លោះមិនឃើញ
នាពេលថ្មីៗនេះ រូបរាងថ្មីនៃរថយន្ត Mercedes-Benz S-Class (Facelift) ស៊េរីឆ្នាំ២០១៨ បានលេចចេញមក រយៈពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនថ្ងៃតាំងពិព័រណ៍រថយន្តពិភពលោក New York Auto Shows និង Shanghai Auto Shows ក្នុងអំឡុងខែមេសានេះ។
រូបថតដែលបានមកពី Saudishift ទាំងនោះ អាចឲ្យយើងមើលឃើញ នូវការរចនាថ្មី នៃផ្នែកខាងមុខ និងក្រោយ រួមទាំងផ្នែកខាងក្នុង នៃរថយន្ត Mercedes-Benz S-Class ស៊េរីឆ្នាំ២០១៨ ផងដែរ។
នៅផ្នែកខាងក្រៅ S-Class ស៊េរីថ្មីនេះ បានធ្វើការរចនាឡើងវិញនូវ កាង បំពង់ស៊ីម៉ាំង ចង្កៀងខាងក្រោយ និង ខាងមុខ យ៉ាងស្រស់ស្អាត។ ចំណែកឯផ្នែកខាងក្នុង វាហាក់បីដូចជាមានការផ្លាស់ប្ដូរបន្តិចបន្តួច រួមទាំងប្រើប្រាស់ចង្កូតថ្មី ៣កាំ (ស៊េរីមុន ២កាំ) ដូចស៊េរី S-Class Coupe អីចឹង។
នៅក្នុងចំណោមរូបថតទាំងនោះ យើងអាចមើលឃើញ ផ្នែកខាងក្រោយនៃរថយន្ត មានបិទស្លាក «S560»។ បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា S-Class ស៊េរីឆ្នាំ២០១៨នេះ នឹងជំនួសម៉ាស៊ីន ៤,០លីត្រ Twin-turbocharged V8 ដែលផលិតកម្លាំងសេស៤៤៩ ចេញ មកប្រើម៉ាស៊ីន ៤,៧លីត្រ Bi-turbo V8 ដែលផលិតកម្លាំងសេស៤៧៦ និងកាត់បន្ថយអត្រាស៊ីសាំង រហូតដល់ទៅ ១២ភាគរយ វិញ៕
ចង់ដឹងថា រថយន្ត S-Class ស៊េរីឆ្នាំ២០១៨ ស្រស់ស្អាតយ៉ាងណា សូមទស្សនារូបខាងក្រោម៖